ចិន៖ ថ្មីៗនេះចិនបានបង្ហោះយានអវកាសជំនាន់ចុងក្រោយបង្អស់ ទៅដែនដីម្ខាង លើភពព្រះច័ន្ទ ក្នុងគោលបំណងបូមកំទេចថ្មនិងដីដែលមាននៅទីនោះ យកមកពិសោធន៍នៅភពផែនដី។ នេះយោងតាមសារព័ត៌មាន BBC ដែលបានចេញផ្សាយក្នុងថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨ នេះ។

យានអវកាសដែលចិនបានបង្ហោះទៅភពព្រះច័ន្ទមានឈ្មោះថា The Changé-4 ។ វាបានភ្ជាប់ទៅជាមួយផ្កាយរណបមួយផ្សេងទៀតឈ្មោះថា Queqiao។ មិនតែប៉ុណ្ណោះ ផ្កាយរណប Queqiao ជាឧបករណ៍ដ៏សំខាន់ក្នុងការចុះចតលើភពព្រះច័ន្ទ ដើម្បីបូមយកកម្ទេចដី និងថ្មនៅទីនោះមកឲ្យវិស្វករជំនាញៗរបស់ចិនធ្វើការពិសោធន៍។

ផ្កាយរណប Queqiao

យោងតាមសារព័ត៌មានដដែលបានបង្ហាញថា ផ្កាយរណបគ្មានមនុស្សបើកមួយនេះនឹងចុះចតតំបន់មួយនៅលើដីម្ខាងក្នុងភពព្រះច័ន្ទដែលគេឲ្យឈ្មោះ Von Kármán ។ មូលហេតុដែលពួកគេសម្រេចជ្រើសរើសយកទីតាំង Von Kármán  សម្រាប់ការចុះចតព្រោះនៅទីនោះមានរណ្តៅមួយដ៏ធំហើយសម្បូរដោយកម្ទេចថ្មនិងធូលីដី។

អ្នកវិទ្យសាស្ត្រចិនសន្មត់ថា ចំណុចនេះជាទីតាំងដ៏សំខាន់មួយ។ ពួកគេអះអាងថា នៅក្នុងរណ្តៅជ្រៅនេះមានសភាពងងឹត ហើយក៏ជាកន្លែងដែលចំណាស់និងធំជាងគេនៅលើភពព្រះច័ន្ទដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺផ្កាយរណប Queqiao នេះបានភ្ជាប់ទៅជាមួយគ្រាប់ធញ្ញជាតិប្រមាណ ៣គីឡូក្រាម ដែលមានដូចជាគ្រាប់ដំឡូងពូជ និងគ្រាប់រុក្ខជាតិផ្សេងទៀតដើម្បីយកទៅដាំនៅលើដីព្រះច័ន្ទ។

យោងតាមប្រសាសន៍របស់លោក Liu Hanlong ដែលជានាយកគម្រោងពិសោធន៍និងជាអនុប្រធាននៃវិទ្យាស្ថាន Changqing បានឲ្យដឹងថា "ពួកយើងចង់សិក្សាបន្ថែមឲ្យបានស៊ីជម្រៅពីការលូតលាស់របស់រុក្ខជាតិ និងរស្មីសំយោគដែលមាននៅលើភពព្រះច័ន្ទ"៕

មានវីដេអូនៅខាងក្រោម៖

រណ្តៅ Von Kármán crater
យន្តអវកាស The Changé-4
ផ្កាយរណប Queqiao
រណ្តៅ Von Kármán crater
ផ្កាយរណប Queqiao
យន្តអវកាស The Changé-4

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]