កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Onew ដែលជា មេក្រុម SHINee បានបង្ហោះវីដេអូមួយ ខណៈដែលលោកកំពុងតែកាត់សក់ ដើម្បីជាការបង្ហាញថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចូលបម្រើកងទ័ពរបស់លោក។

ជាក់ស្ដែង អ្នកគាំទ្រសង្កេតឃើញថា Onew ហាក់ដូចជាមានភាពស្រស់ស្រាយ និងស្វាហាប់យ៉ាងខ្លាំង ជាមួយនឹងភារកិច្ចលើកនេះ។ 

ក្នុងនោះដែរ លោកក៏បានបង្ហាញក្ដីស្រលាញ់ និងការព្រួយបារម្ភទៅកាន់អ្នកគាំទ្រ ជាមួយនឹងសំបុត្រមួយច្បាប់ផងដែរ។ វាជាសំបុត្រ ដែលត្រូវបានសរសេរឡើង ដោយផ្ទាល់ដៃលោក ហើយក៏ជាកាដូមុនពេលដែលលោក ចាកចេញឆ្ងាញពីវិស័យសិល្បៈ រយៈពេល ១ឆ្នាំកន្លះនេះ។

នៅក្នុងសំបុត្រនោះ លោកបានសរសេរថា ៖

«អ្នកសុខសប្បាយទេ? ខ្ញុំត្រូវបានគេផ្តល់ពេលវេលា ឲ្យសំរាកហើយឥឡូវនេះ។

ខ្ញុំតែងតែមានអារម្មណ៍សោកស្តាយ ប៉ុន្តែសូមមើលថែរក្សាខ្លួនផង ពេលនេះគឺជាពេលវេលាមួយសម្រាប់ខ្ញុំ ដើម្បីរៀបចំកែលម្អខ្លួនឯងឲ្យបានប្រសើរជាងមុន មុនពេលដែលខ្ញុំត្រលប់ទៅវិញ។ អ្វីដែលសំខាន់បំផុត គឺសុខភាព ដូច្នេះសូមថែរក្សាសុខភាព កុំឲ្យឈឺ។

ខ្ញុំនឹងបន្តច្រៀង អ្នកទាំងអស់គ្នាកុំបារម្ភអី។

ដូច្នេះហើយ ប្រសិនបើអ្នកនឹកដល់ខ្ញុំ សូមស្ដាប់បទចម្រៀងរបស់ខ្ញុំទៅ។

ខ្ញុំនឹងត្រលប់មក សួរសុខទុក្ខអ្នកទាំងអស់គ្នាម្តងទៀត បន្ទាប់ពីខ្ញុំបញ្ចប់ភារកិច្ច។

សូមអរគុណខ្លាំងណាស់។

ចាំជួបគ្នា ម្តងទៀតណា!»។

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Onew
រូបភាព Onew
រូបភាព Onew
រូបភាព Onew
រូបភាព សំបុត្ររបស់ Onew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]