ថៃ៖ ថ្មីៗនេះលេចឮដំណឹងថា តារាសម្តែងប្រុសវ័យក្មេង Nick Kunatip និងតារាសម្តែងស្រីជើងចាស់ Tangmo Pattaratida កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា ក្រោយពេលដែលហ្វេនជាអ្នកគាំទ្របានចាប់អារម្មណ៍ថា អ្នកទាំងពីរបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េរួមគ្នា ជាលើកដំបូងកាលពីពេលកន្លងទៅ។

Tangmo Pattaratida
Nick Kunatip

ប៉ុន្តែជួបសម្ភាសផ្ទាល់ជាមួយនឹងតារាវ័យក្មេង Nick Kunatip លោកក៏បានឆ្លើយបញ្ជាក់យ៉ាងច្បាស់លាស់នៅចំពោះមុខអ្នកកាសែតក្នុងស្រុកថា៖

«ខ្ញុំ និងបង Tangmo គ្មានទំនាក់ទំនងស្នេហា ជាមួយគ្នាដូចអ្នកគាំទ្របានសង្ស័យនោះទេ ការពិតទៅខ្ញុំរាប់អានគាត់ស្និទ្ធស្នាលជាយូរមកហើយ មិនមែនទើបតែពេលនេះទេ ព្រោះផ្ទះពួកយើងនៅជិតគ្នា ហើយគាត់ (Tangmo)ជាមនុស្សស្រីម្នាក់ដែលមានចរិតរួសរាយ ចូលចិត្តលេងសើច និងច្រឡឺមស្រដៀងៗខ្ញុំ ពួកយើងគឺរាប់អានគ្នា ក្នុងឋានៈប្រៀបដូចជាបងប្អូន។ ហើយសម្រាប់ការធ្វើដំណើរកម្សាន្តនៅប្រទេសកូរ៉េវិញ គឺយើងទៅលក្ខណៈជាក្រុមមិនបានទៅតែពីរនាក់នោះទេ។ អ្វីដែលសំខាន់នោះគឺខ្ញុំមិនបានតាមញ៉ែគាត់ ហើយគាត់ក៏មិនបានញ៉ែខ្ញុំដែរ ពួកយើងមានអាយុខុសគ្នាឆ្ងាយណាស់ ប៉ុន្តែសម្រាប់ថ្ងៃអនាគតខ្ញុំមិនហ៊ានថាដែរ ព្រោះចំពោះរឿងស្នេហាខ្ញុំមិនប្រកាន់ទៅលើអាយុទេ សំខាន់គឺការយល់ចិត្តគ្នា។ ជាចុងក្រោយសូមបញ្ជាក់ម្តងទៀតថា បច្ចុប្បន្នខ្ញុំនៅលីវនៅឡើយទេ សូមកុំយល់ច្រឡំបាទ!»។

ក្រោយបានស្តាប់ចម្លើយចេញពី Nick Kunatip បែបនេះហើយធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើងទៅលើទំនាក់ទំនងរបស់តារាប្រុសស្រីមួយគូនេះ ព្រោះពួកគេជាអ្នកនៅផ្ទះជិតគ្នា ហើយខាងប្រុសមិនប្រកាន់ពីរឿងអាយុទៀត ដូច្នេះបើអ្នកទាំងពីរក្លាយទៅជាគួស្នេហ៍នឹងគ្នាពិតមែននោះ ច្បាស់ជាកក្រើកវិស័យសិល្បៈ ព្រោះសព្វថ្ងៃពួកគេមានអាយុខុសគ្នាដល់ទៅ ១០ ឆ្នាំឯណោះ ដោយ Nick Kunatip ទើបតែមានអាយុ ២៤ ឆ្នាំ ខណៈដែល Tangmo Pattaratida មានអាយុ ៣៤ ឆ្នាំទៅហើយ។

ទោះជារឿងនេះត្រូវបាន Nick Kunatip បដិសេធតែហ្វេនក៏មានមួយចំនួនធំក៏នៅតែចង់ឱ្យពួកគេទាក់ទងគ្នាដែរ ព្រោះថ្វីត្បិតតែមានអាយុខុសគ្នា ១០ ឆ្នាំ តែ Tangmo Pattaratida នៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ ហើយក៏ធ្លាប់ត្រូវបានគេថា ពេលឈរជិតគ្នាទៅអ្នកទាំងពីរ ប្រៀបដូចជាមិត្តភក្តិនឹងគ្នាដូច្នោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Tangmo Pattaratida
Tangmo Pattaratida ពេលដើរលេងនៅកូរ៉េ
Tangmo Pattaratida ពេលដើរលេងនៅកូរ៉េ
Tangmo Pattaratida ពេលដើរលេងនៅកូរ៉េ
Nick ពេលដើរលេងនៅកូរ៉េ
Nick ពេលដើរលេងនៅកូរ៉េ
Nick ពេលដើរលេងនៅកូរ៉េ
Nick
Nick
Nick និង Tangmo ពេលដ់ើរលេងជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]