ថៃ៖ រយៈពេលជាងមួយឆ្នាំមកនេះ ដែលតារាសម្តែងដ៏ល្បីនាង Toey Jarinporn មានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហា Alek Teeradetch។ ហើយទម្រាំមកដល់ពេលនេះ គូស្នេហ៍មួយគូនេះ ក៏ទទួលរងការរិះគន់មិនតិចដែរ ពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ បើក្រឡេកមកមើលទំនាក់ទំនងស្នេហា រវាងតារាសម្តែងទាំងពីរដូងនេះវិញ ស្នេហារបស់ពួកគេហាក់មានភាពរលូន គ្មានបញ្ហាអ្វីនោះទេ។ ដូច្នេះហើយទើបធ្វើឲ្យគ្រប់គ្នា ទទូចចង់ដឹងថា នៅពេលនេះតើអ្នកទាំងពីរនឹងមានគម្រោងបែបណាជាមួយគ្នា នាពេលអនាគត។

ក្នុងនោះដែរ ផ្អែកតាមការសាកសួរពីអ្នកកាសែតទៅ Toey Jarinporn នាងបាននិយាយដោយគ្មានលាក់បាំងថា៖ “សម្រាប់ឆ្នាំនេះ វាមិនដូចឆ្នាំមុនៗទេ ព្រោះថាជាធម្មតាខ្ញុំមិនទទួលការងារថ្ងៃ Countdown នោះទេ ប៉ុន្តែឆ្នាំនេះខ្ញុំទទួល។ ហើយខ្ញុំច្បាស់ជាមិនមានពេលឲ្យគាត់ នៅថ្ងៃនោះទេ។ ប៉ុន្តែសម្រាប់ខែមករាឆ្នាំក្រោយ ពួកយើងមានគម្រោងទៅដើរលេងជាមួយគ្នា នៅប្រទេសជប៉ុន និងតៃវ៉ាន់។ ខ្ញុំទៅតៃវ៉ាន ប្រហែល៤ ទៅ៥ថ្ងៃ តែខ្ញុំទៅប្រទេសជប៉ុនច្រើនថ្ងៃព្រោះរឿងថ្មីរបស់ខ្ញុំ កំពុងតែដំណើរការថត។” Toey បាននិយាយបន្ថែមថា៖ “ចំពោះទំនាក់ទំនងខ្ញុំជាមួយគាត់ ពួកយើងកំពុងតែស្វែងយល់ពីគ្នាបន្ថែម។ ពួកយើងទើបតែស្គាល់គ្នាក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ហើយខ្ញុំមិនទាន់ប្រាកដថាគាត់ជាមនុស្សបែបណានោះដែរ។ ខ្ញុំគ្រាន់តែដឹងថាគាត់គួរឲ្យស្រលាញ់ ហើយចំពោះគ្រួសាររបស់ខ្ញុំពួកគាត់គឺអូខេហើយ។ ហើយ Alek ក៏គោរពតាមការសម្រេចចិត្តរបស់ខ្ញុំដែរ”។

ទោះជាយ៉ាងណាក្តី ក្រោយពីបានស្តាប់រឿងផ្ទាល់ខ្លួនរបស់នាង Toey រួចមក អ្នកគាំទ្រពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយពួកគេក៏អន្ទះសារចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Toey Jarinporn
Alek Teeradetch
Toey និង Alex
Toey និង Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]