ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ក្លែង​ពាក់​ស្បង់​ចីវរ​ជា​លោកសង្ឃ​ចំនួន​5​នាក់​រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​នៅ​ល្ងាច​ថ្ងៃ​ទី​08 ខែធ្នូ ឆ្នាំ​2018 នៅ​ចំណុច​ផ្ទះសំណាក់ ហ្វី​លី​តា ស្ថិត​ក្នុងភូមិ​អូ​តា​ប៉ា​ង អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរ​សេនី​យ៌ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​លោក​បាន​ចាត់​លោក​វរសេនីយ៍ត្រី​យ៍ ឈុ​ន រតនៈ ទទួល​បន្ទុក​គ្រឿងញៀន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់ ហើយ​ក្រោម​ការ​ចង្អុលបង្ហាញ​សហការ​ល្អ​ពី​លោក ហួត បូ​រ៉ា ម្ចាស់ផ្ទះ​សំណាក់​យីហោ​ហ្វី​លី​តា ដល់​បន្ទប់​សង្ស័យ​ហើយ​ជាក់ស្តែង​ឃើញ​លោកសង្ឃ​ចំនួន​5​អង្គ​(​ក្លែងក្លាយ​)​រួម​ទាំង​វត្ថុ​តាំង​ពាក់ព័ន្ធ​ការ​សេព​សារធាតុ​ញៀន​ក៏​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ ។

លោក ហួរ យ៉ៃ បាន​បន្ត​ថា តាម​រយៈ​នៃ​កា​រសើប​អង្កេត និង​មានការ​និមន្ត​ចូលរួម​ពិនិត្យ​ពី​ព្រះ​តេជគុណ ឈឹ​ម យុ​ត ព្រះ​អនុ​គុណ​ស្រុក​ព្រៃ​នប់ និង​ជា​ព្រះ​ចៅអធិការ​វត្ត​វសល​មាស​ទាំង​ប្រាំ​នាក់​គឺជា​ជន​ក្លែងបន្លំ​ជា​សង្ឃ​ដើរ​សុំ​លុយ​ក្នុង​គោលបំណង​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

លោក​អធិការ​បន្ថែម​ថា សង្ឃ​ក្លែងក្លាយ​ទាំងនោះ​មាន ទី​១-​ឈ្មោះ សូវ មិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត​, ទី​២-​ឈ្មោះ សុខ រស្មី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១, ទី​៣-​ឈ្មោះ មាស ស៊ី​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១ ។

ទី​៤-​ឈ្មោះ ជី ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ដូច​អ្នក​ទី​១ និង​ទី​៥-​ឈ្មោះ ខាត យន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ។ សម្ភារ​ដកហូត​រួម​មាន ស្បង់​ចីវរ​ចំនួន​៥​កំ​ភ្លេ​រ​, បាទ​ចំនួន​៣ ទាំង​ប្រាំ​អ្នក​ត្រូ​បាន​ផ្សឹក​ដោះ​ស្បង់​ចេញពី​សំណាក់​ព្រះ​អនុ​គុណ​ស្រុក​ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]