ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងដែលគេតែងតែហៅថា កំប៉ោយ ចៅតា បានធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យ ទាំងវ័យក្មេង ត្រូវជួបនឹងជំងឺដ៏សាហាវ និងត្រូវប្រើប្រាស់លុយជាច្រើន ដើម្បីលាងឈាមជារៀងរាល់ថ្ងៃ ស្របពេលដែលលោកកំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង។

តារាវ័យក្មេងរូបនេះក៏ធ្លាប់សម្តែងរួមគ្នាតាំងតែពីក្មេង ជាមួយនឹង តារាចម្រៀងដ៏ល្បីឈ្មោះលោកខេមរៈ សិរីមន្ត ជាច្រើនផងដែរ រីឯអនុស្សាវរីយ៍មានជាមួយគ្នាក៏ច្រើនណាស់ដែរ។ ក្រោយពីបានដឹងពីសុខទុក្ខ របស់តារាដែលធ្លាប់សម្តែងរួមគ្នា តារាចម្រៀងរូបនេះពិតជាមិនមើលនឹងភ្នែកនោះទេ គឺលោកបានផ្តល់ជាថវិកាផ្ទាល់ខ្លួន២លានរៀល ជួយទៅដល់ កំប៉ោយ ដែលកំពុងសម្រាកព្យាបាល ទាំងដែលនិយាយមិនចេញ។

ទន្ទឹមនឹងនេះដែរ លោកក៏បានផ្តាំផ្ញើតាមបងប្រុសរបស់លោកថា «សូមផ្តាំទៅសិល្បៈករទាំងអស់សូមជួយប្អូនប៉ោយផងព្រោះគ្នានៅក្មេង អនាគតវែងឆ្ងាយ ជួយគ្នាដោយក្តីអាណិតអាសូរផង»។

បន្ទាប់ពីបានឃើញសារមួយនេះ ក៏ដូចជាទង្វើរបស់លោក បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តដល់រូបលោកយ៉ាងខ្លាំង ទោះបីជាលោកមមាញឹក មិនបានមកមើលដោយផ្ទាល់យ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា និងខេមរៈ សិរីមន្ត
កំប៉ោយ ចៅតា និងខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត ផ្តល់ថវិកាដល់កំប៉ោយ
ខេមរៈ សិរីមន្ត ផ្តល់ថវិកាដល់កំប៉ោយ
ខេមរៈ សិរីមន្ត ផ្តល់ថវិកាដល់កំប៉ោយ
សាររបស់បងប្រុស ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត