ថៃ៖ ជារឿងគួរឲ្យរំភើបជំនួសពួកគេ ដោយតារាសម្ដែងប្រុសរូបសង្ហា លោក Kik Danai និងគូស្នេហ៍រូបស្រស់ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងជ័យ ក្រោយមើលចិត្តថ្លើមគ្នាអស់រយៈពេលយ៉ាងយូរមកហើយ ពោលគឺដល់ទៅជាង ១១ឆ្នាំឯណោះ។

នៅក្នុងពិធីមង្គលការ កាលពីម្សិលមិញ របស់គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏ត្រូវបានគេសង្កេតឃើញថាមានការរៀបចំពិធីទៅតាមទំនៀមទម្លាប់ ប្រពៃណីជាច្រើនផងដែរ។

ជាមួយគ្នានេះ គេក៏ឃើញមានការចូលរួមអបអរសាទរ ពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរជាច្រើននាក់ ដោយញ៉ាំងឲ្យកម្មវិធីក្នុងថ្ងៃពិសេសនេះរឹតតែមានភាពសប្បាយរីករាយខ្លាំងឡើងថែមទៀតផង។

ហើយបន្ថែមពីលើនេះ គេក៏ឃើញមានការចូលរួមអបអរសាទរជាច្រើន ពីបណ្តាអ្នកគាំទ្ររបស់តួឯកប្រុស លោក Danai និងភរិយាដ៏ស្រស់ស្អាតរបស់លោក ផងដែរ ក្រោយពេលបានឃើញតារាប្រុសរូបនេះ បានចូលរោងការដោយភាពជោគជ័យ និងស្នាមញញឹម ជាមួយនឹងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពមង្គលការខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai
ទិដ្ឋភាពមង្គលការ Danai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]