ភ្នំពេញ៖ តួអង្គដែលសម្តែងនៅក្នុងរឿង«ស្បែកគង់» និងអ្នកលេងតាមបណ្តាញសង្គមជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញផេកមួយ ដែលតែងតែបង្ហាញខ្សែភាពយន្តនានា បានបង្ហោះ និងយករឿងមួយនេះ របស់ខ្មែរទៅចាក់ផ្សាយនៅក្នុងបណ្តាញសង្គម។

មិនត្រឹមតែប៉ុណ្ណោះពួកគេ ក៏បានបកប្រែជាភាសាថៃទៀតផង គ្រាន់តែឃើញបែបនេះ អ្នកលេងបណ្តាញសង្គមមួយចំនួន ពិតជាមានការភ្ញាក់ផ្អើល និងបានស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះថានេះជាលើកទី១ដែលឃើញ គេយកមកបកប្រែថៃចែកចាយរឿងភាគខ្មែរបែបនេះ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការបង្ហោះរឿងមួយនេះ ត្រឹមតែមួយរយៈពេលដ៏ខ្លីនោះទេ ក៏ប៉ុន្តែមានអ្នកចូលទស្សនារហូតដល់ ៣លានកន្លះឯណោះ។ បើតាមការបញ្ជាក់របស់កញ្ញាម៉ាក សែនសូនីតា នៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា រឿងមួយនេះ ក៏មានការចាក់ផ្សាយ នៅលើទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ទៀតផង រីឯអ្នកខ្លះទៀតក៏បាននិយាយថា ថៃបានទិញសិទ្ធិរឿងមួយនេះ ដើម្បីយកទៅចាក់ផ្សាយ។

តាមរយៈវីដេអូមួយនេះ ទោះបីជាមានតែឈុតខ្លីៗយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកលេងបណ្តាញសង្គម ព្រោះថាការសម្តែង ឈុតឆាកនីមួយៗពិតជាល្អខ្លាំងតែម្តង៕

ប្រភពវីដេអូ៖ Movie Liker

សូមទស្សនវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ឈុតក្នុងរឿង«ស្បែកគង់»
ឈុតក្នុងរឿង«ស្បែកគង់»
ឈុតក្នុងរឿង«ស្បែកគង់»
ឈុតក្នុងរឿង«ស្បែកគង់»
ឈុតក្នុងរឿង«ស្បែកគង់»
ផេកដែលយកផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]