ចិន៖ បន្ទាប់ពីវីដេអូរបស់អ្នកលេងយូធូបម៉ាឡេស៊ីបាន Prank អ្នកលក់ស្បែកជើងឡើងល្បីកន្លងទៅ ឥឡូវក៏មានវីដេអូល្បីកក្រើកមួយទៀតនៅចិនម្តង ដែលមានមនុស្សជាច្រើនបាន Prank (បំភ័យបែបលេងសើច) អ្នកលក់មាសឡើងគ្នាអស់ព្រលឹងអាលីង។

តាមរយៈវីដេអូខាងក្រោមយើងឃើញថាមានអតិថិជនជាច្រើនរូបបំភ័យអ្នកលក់មាសដោយដំបូងធ្វើជាសាកលរខ្សែក បន្ទាប់មកធ្វើពើជារត់ចង់ចេញទៅក្រៅ តែការពិតរត់ទៅឆ្លុះកញ្ចក់សោះ ធ្វើឲ្យអ្នកលក់គ្នាខំរត់តាមឡើងអស់ព្រលឹងអាលីង។

បន្ទាប់ពីដឹងថានេះគ្រាន់តែជាវីដេអូ Prank អ្នកលក់ទាំងនោះរៀងធូរចិត្តបន្តិច ហើយវីដេអូនេះត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្តាញសង្គមជាច្រើន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

(សូមកុំយកតម្រាប់តាម ព្រោះអាចមានការយល់ច្រឡំថាជាចោរ!)

ហេតុការណ៍នៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]