តៃវ៉ាន់៖ កាលពីយប់ថ្ងៃទី ៩ ខែធ្នូ ម្សិលមិញនេះ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍របស់ពួកគេ នៅឯតៃវ៉ាន់រួចមក សមាជិកក្រុម BTS ត្រូវបានគេរាយការថា បានជួបនឹងគ្រោះថ្នាក់រថយន្តមួយ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរ ត្រលប់ទៅកាន់សណ្ឋាគារវិញ។

គួរបញ្ជាក់ផងដែរថា នេះជារឿងដ៏កក្រើកមួយ ដែលត្រូវបាន បង្ហោះចែកចាយជាបន្តបន្ទាប់ ពាសពេញបណ្ដាញបណ្តាញសង្គម ជាហេតុធ្វើឲ្យ អ្នកគាំទ្រពាសពេញពិភពលោក តក់ស្លុត និងមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះដែរ មនុស្សជាច្រើន បាននិយាយថា រឿងហេតុនេះ គឺបណ្ដាលមកពី ក្រុម Sasaeng Fans ជាប្រភេទអ្នកគាំទ្ររោគចិត្ត ដែលចូលចិត្តទៅតាមតារាល្បីៗគ្រប់ទីកន្លែង។

ចំណែកឯសាក្សីដែលបានឃើញ ហេតុការណ៍នេះ បានរាយការណ៍ថា ដំបូងឡើយ ពួកគេបានឃើញរថយន្តតាក់ស៊ី ៤ ទៅ ៥ គ្រឿង ហាក់ដូចជាមានចេតនា ជិះតាមរថយន្តទាំង ៧ ដែលសមាជិកក្រុម BTS កំពុងតែជិះ។ សាក្សីទាំងនោះបានបន្តថា យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ដែរ ដែលត្រូវបានរងគ្រោះនៅក្នុងការប៉ះទង្គិចរថយន្តនេះ ប៉ុន្តែពួកគេមិនអាចដឹងថា ជាសមាជិករូបណាខ្លះឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ ក្រុមការងារដែលនៅទីនោះ បានអះអាងថា គ្មានសមាជិកណាម្នាក់ ស្ថិតនៅក្នុងរថយន្ត ដែលប៉ះទង្គិចនោះឡើយ ហើយសមាជិកក្រុម BTS គ្រប់គ្នាគឺមានសុវត្ថិភាព៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]