ខេត្តបាត់ដំបង៖​ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ចប់សិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំ ប្រចាំឆ្នាំ 2018 របស់ពួកគេប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2018 នៅខេត្តបាត់ដំបង ដែលជាគោលដៅចុងក្រោយនៃសិក្ខាសាលានេះ។ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាគោលដៅទីមួយ ទីពីរ ទីបី និងទីបួន។

អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលានៅគោលដៅចុងក្រោយនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ និងបានអរគុណដល់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទតែមួយគត់ ដែលបានចូលរួមក្នុងគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំ2018នេះ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជម្រុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់បំផុតមួយ។ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុនដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទទាំងអស់ ឱ្យបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើវិស័យឧបករណ៍និស្សន្ទ និងបន្តអនុវត្តគោលការណ៍ការពារវិនិយោគិន។

សិក្ខាសាលានៅខេត្តបាត់ដំបង

បន្ទាប់ពីសុន្ទរកថារបស់ឯកឧត្តម សុខ ដារ៉ា លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃការជួញដូរឧបករណ៍និស្សន្ទ ស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា បញ្ហាប្រឈមចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ និងបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពន្លឿនការរីកលូតលាស់នៃការវិនិយោគលើឧបករណ៍និស្សន្ទ។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានមោទកភាពចំពោះវត្តមានរបស់ខ្លួននៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ 2018 ពីព្រោះវត្តមាននេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងភាពស្វិតស្វាញដ៏ពិតប្រាកដរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ចំណេះដឹងដល់សាធារណៈជន ការបង្ហាញឱកាសវិនិយោគដល់វិនិយោគិនសក្ដានុពលនៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ការលើកកម្ពស់បទដ្ឋាននៃការជួញដូរ ការគាំទ្របេសកកម្ម និងទស្សនៈវិស័យរបស់គណៈកម្មការមូលបត្រកម្ពុជា និងការរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ក្នុងនាមជាវាគ្មិនកិត្តិយសលោក James Yeung នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំក្នុងឆ្នាំនេះ ដោយលើកឡើងថា វានឹងជួយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានាពេលអនាគត។

លោក James បាននិយាយថា៖

«ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការចូលរួម និងចែករំលែកបទពិសោធន៍របស់ខ្ញុំនៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ2018 ហើយខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានធ្វើឱ្យសិក្ខាសាលានេះកើតមានឡើង។ ដោយផ្អែកទៅលើការអង្កេត និងបទពិសោធន៍ជាង 30ឆ្នាំរបស់ខ្ញុំ ខ្ញុំបានដឹងថា វិនិយោគិនកម្ពុជា កំពុងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការស្វែងយល់ពីការវិនិយោគលើឧបករណ៍និស្សន្ទ។ ខ្ញុំគិតថា សិក្ខាសាលាតាមបណ្ដាខេត្តនេះ គឺជាវេទិកាដ៏ល្អមួយ សម្រាប់ពួកគេក្នុងការស្វែងយល់ពីការវិនិយោគនេះបន្ថែមទៀត»។
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង
សិក្ខាសាលានៅខេត្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]