ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​អាណា​ព្យាបាល​នារី​ស្រី​រង​គ្រោះ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​កា​ជួញដូ​មនុស្ស និង​ការពារ​អ​និ​ថិ​ជន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ម៉ោង​១០​និង​៣០​នាទី​នៅ​ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​។

លោក​មឿង សា​រុន អធិការ​នគរ​ស្រុក​សំរោង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​មានឈ្មោះ ខឹ​ម ណុ​ប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ រួច​បាន​ធ្វើ​សកម្មភាព​ឡើង​ទៅ​លើ​ផ្ទះ​ស្ត្រី​ម្នាក់​អាយុ​៤៦​ឆ្នាំ នៅ​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៧ ធ្នូ និង​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ​ម្នាក់ ខណៈ​ដែល​ជន​រង​គ្រោះ​ដេក​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង​។

លោក​អធិការ​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​អាណាព្យាបាល​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ទៅ​។ នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ក្មេង​រង​គ្រោះ​ពិតប្រាកដ​មែន ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អ​និ​ថិ​ជន​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​នេះ កម្លាំង​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]