ខេត្តបាត់ដំបង ៖ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​ទម្លាក់​មាស​ក្លែងក្លាយ ហើយ​ឆបោក​យក​ខ្សែ​ក​មាស ចិញ្ចៀន ពី​ជន​រង​គ្រោះ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចាត់ការ​បន្ត ។

ជនសង្ស័យ​ឈ្មោះ សុខ រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង មុខរបរ​ជា​កម្មករ នៅ​ខារ៉ាអូខេ​កោះ​តៃវ៉ាន់ (​ក្រុង​បាត់ដំបង​)។

កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​នៅ​ចំណុច​បរិវេណ​ផ្សារ​សាប់​តា​លី ក្នុង​ប្រទេស​ថៃ​ជាប់​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​ក្រុម​ទម្លាក់​មាស​ក្លែងក្លាយ ហើយ​ឆបោក​យក​ខ្សែ​ក​មាស​ពី​ជន​រង​គ្រោះ​ឈ្មោះ ប៊ូ សាវ៉ា​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​បើកទូក ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង មុខរបរ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ បណ្តាល​ឲ្យ​បាត់បង់​ខ្សែ​ក​មាស​១​ខ្សែ ចិញ្ចៀនមាស​១​វង់ សរុប​ជា​លុយ​ចំនួន​៧០០០,០០០​រៀល (​ប្រាំពីរ​លាន​រៀល​) ។

ចំណែក​បក្សពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ក្នុង​នោះ​ដែរ សមត្ថកិច្ច​នៅ​ទីនោះ ឆែកឆេរ​ត្រួតពិនិត្យ​ដកហូត​បាន​លុយ​ខ្មែរ ១៦០០,០០០​រៀល លុយ​ដុល្លារ​ចំនួន​៦០០​ដុល្លារ ទូរស័ព្ទ​២​គ្រឿង ខ្សែ​ក្រ​ឡៃ​២​ខ្សែ ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​មក​ផ្សារ​ខាងលើ​ម្តងទៀត​ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ពីលើ​ក​មុន​ក៏​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​ឲ្យ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​ច្រក​អូរ​រំដួល និង​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ចាត់ការ​បន្ត ។ ករណី​នេះ​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]