ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងស្រី ស៊ូ ស៊ីរីកា ទើបតែចូលប្រឡូកក្នុងសិល្បៈ ក៏ដោយ ក៏រូបនាង អាចឆក់ប្រជាប្រិយភាពពីសំណាក់មហាជនបានផងដែរ​ជាមួយនឹង បទចម្រៀងរបស់នាង។

ក្នុងនោះដែរ ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញនូវរូបរាងស្តើងស្អាត របស់តារាស្រីរូបនេះ តាមរយៈរូបភាពនៅក្នុងហ្វេសប៊ុក តែអ្នកមិនដែលបានឃើញ នូវរូបថតកាលពីមុននោះទេ  ថារូបនាងបែបណានោះទេ។

កាលពីប៉ុន្មានថ្ងៃមុននេះដែរ កញ្ញា ស៊ូ ស៊ីរីកា​ បានបង្ហាញនូវរូបថត ដ៏កម្រនឹងបានឃើញ និងស្ទើរតែធ្វើឲ្យអ្នកនឹកស្មានមិនដល់ផងដែរថា នាងធ្លាប់មានរូបរាងធាត់ខ្លាំងបែបនេះ ដែលកាលពីមុន នាងមានទម្ងន់ទៅដល់៧៤គីឡូឯណោះ។ ប៉ុន្តែក្រោយមក នាងក៏ខំហាត់ប្រាណ រហូតចុះមកសល់៥៤គីឡូ រាងស្អាត មកទល់ពេលនេះ៕

ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
ខាងឆ្វេង ជារូបរាងពីមុន និងខាងស្តាំ ជាបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា