ផ្លែទំពាំងបាយជូរមានរសជាតិជូរផ្អែម ងាយហូប ងាយរកទិញ និងមានតម្លែធូរថ្លៃថែមទៀត។  យើងអាចហូបបានគ្រប់ពេលវេលា ជាពិសេសក្រោយពេលបរិភោគអាហាររួច ឬហូបជាអាហារសម្រន់។ វាក៏ជាអាហារសំបូរជាតិទឹកអាចបំបាត់ភាពស្រេកទឹកយ៉ាងឆាប់រហ័ស និងផ្តល់ថាមពលដល់ខួរក្បាលសម្រាប់អ្នកហត់នឿយជាមួយការងារ និងការសិក្សាទៀតផង។

អ្នកដឹងទេ ផ្លែទំពាំងបាយជូរជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែប រាប់តាំងពី វីតាមីនគ្រប់ប្រភេទ សារធាតុរ៉ែ សារធាតសរសៃ និងសារធាតុប្រឆាំងជាតិពុល ឬ រ៉ាឌីកាល់សេរី។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗទទួលបានពីការហូបផ្លែទំពាំងបាយជូរ៖ 

១.  ផ្លែទំពាំងបាយជូរជាប្រភពនៃសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី

កោសិការាងកាយយើងផ្ទាល់អាចផលិតពពួកសារធាតុពុល ឬហៅម៉្យាងទៀតថា ម៉ូលេគុលសេរី ដែលសារធាតុទាំងនេះអាចបង្កផលប៉ះពាល់ដល់កោសិកាជាប់ៗវា ដូចជាអាចបណ្តាលឲ្យខូចទ្រង់ទ្រាយ និងដំណើរការធម្មតា ជាដើម។

ផ្លែទំពាំងបាយជូរសំបូរសារធាតុប្រឆាំងជាតិពុលដែលជាភ្នាក់ងារយ៉ាងសកម្មនិងសំខាន់ ក្នុងការទប់ស្កាត់ការវិវឌ្ឍន៍នៃកោសិកាមហារីក។

អ្នកត្រូវយល់ថាម៉ូលេគុលសេរីក្នុងខ្លួនយើងអាចប៉ះពាល់ដល់ទ្រង់ទ្រាយទាំងមូលនៃកោសិកាដោយសារប្រតិកម្មនៃអេឡិចត្រុងនៃកោសិកា ដែលអាចបណ្តាលឲ្យប៉ះពាល់មិនត្រឹមសំបកកោសិកា ថែមទាំងអាចមានឥទ្ធិពលអវិជ្ជមានចំពោះ DNA នៃកោសិកាទៀត។ នេះជាមូលហេតុចំបងនៃការលូតលាស់មិនប្រក្រតីនៃកោសិកាទៅរកកោសិកាមហារីក។

បើទោះបីជាយ៉ាងណាក៏ដោយ ការហូបនៅផ្លែទំពាំងជូរនឹងបន្ថែមសារធាតុប្រឆាំងសារធាតុពុល ឬម៉ូលេគុលសេរីទាំងនេះ ហើយជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាំងឡាយទៀត។

ចំណាំ៖ លោកអ្នកគួរហូបទាំងសំបកស្រស់ ដោយលាងឲ្យស្អាតជាមួយទឹក ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ទាំងនេះ។

រូបតំណាង

២. ផ្លែទំពាំងបាយជូរជាប្រភពនៃវីតាមីនB

វីតាមីនB ទទួលបានពីការហូបផ្លែទំពាំងបាយជូរត្រូវបានគេរកឃើញថាមានឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់ចំពោះដំណើរការនៃប្រព័ន្ធប្រសាទខួរក្បាល។  សារធាតុសំខាន់ៗទាំងនេះ ជួយបង្ការការរលាកនៃកោសិកាណឺរ៉ូនខួរក្បាលពីកត្តាផ្សេងៗ ជាពិសេសពីម៉ូលេគុលសេរីដូចបានរៀបរាប់ខាងលើ។

ក្នុងការសិក្សាស្រាវជ្រាវរយៈពេល១២សប្តាហ៍បានបង្ហាញឲ្យដឹងថា ក្នុងក្រុមសំណាកនៃមនុស្សវ័យកណ្តាលដែលកំពុងជួបបញ្ហានៃការចងចាំកម្រិតស្រាល និងមធ្យម ក្រោយពេលហូបផ្លែទំពាំងបាយជូរ ក្រុមអ្នកស្រាវជ្រាវកំណត់និងតាមដានយ៉ាងមត់ចត់ បានរកឃើញថា សមត្ថភាពនៃការចងចាំនៃសំណាកទាំងនេះមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។

រូបតំណាង

៣. ផ្លែទំពាំងបាយជូរជាប្រភពនៃវីតាមីនC

វីតាមីនC ជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលបានចូលរួមចំណែកពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ  កាត់បន្ថយហានិភ័យនៃការបង្កជំងឺរបស់មេរោគ និងជាពិសេសវីតាមីនC ក៏បានដើរតួនាទីជាសារធាតុប្រឆាំងនឹងជាតិពុល ប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីផងដែរ។

ការសិក្សាមួយចំនួនបានរកឃើញថា ការរួមបញ្ចូលនូវវីតាមីនCក្នុងបរិមាណ៥០០មីលីក្រាមជារៀងរាល់ថ្ងៃ បានចូលរួមចំណែកកាត់បន្ថយហានិភ័យយ៉ាងច្រើននៃជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺក្រិនរឹងសរសៃឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

កត្តាទាំងនេះក៏ដោយសារឥទ្ធិពលវិជ្ជមានរបស់វីតាមីនC ក្នុងការកាត់បន្ថយការប្រមូលផ្តុំនៃពពួកសារធាតុខ្លាញ់  និងកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមបណ្តោយសរសៃឈាម។ ផលវិជ្ជមាននេះជាកត្តាដ៏ចំបងក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍ជំងឺបេះដូងនេះឯង។

អ្នកដឹងទេថាផលិតផលថែរក្សាសម្ជស្សភាគច្រើនសុទ្ធតែមានរួមបញ្ចូលនូវវីតាមីនC។ នេះក៏ដោយសារវីតាមីនដ៏សំខាន់មួយនេះ បានជួយជំរុញដល់ការផលិតសារធាតុកូឡាសែននៃស្បែក ដែលធ្វើឲ្យស្បែកហាប់ណែន និងម៉ត់រលោង។

ជាពិសេស វីតាមីនC ក៏បានដើរតួនាទីខ្លួនឯងផង និងជំរុញការផលិតអរម៉ូនមេឡានីនផង ដែលសុទ្ធសឹងមានតួនាទីដូចជា រនាំងការពារកោសិកាស្បែកពីការខូចខាតដោយសារឥទ្ធិពលខាងក្រៅ ដូចជាសារធាតុគីមីក្នុងបរិស្ថាន ទឹក ខ្យល់ និងជាពិសេសកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។ 

រូបតំណាង

៤. ផ្លែទំពាំងបាយជូរ ជាប្រភពនៃសារធាតុសរសៃ

ផ្លែទំពាំងបាយជូរសំបូរដោយសារធាតុសរសៃដ៏ច្រើន ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រក្សាលំនឹង  ក៏ដូចជាដំណើរការធម្មតានៃពោះវៀន។ ជាពិសេស ផ្លែឈើនេះមានផ្ទុកសារធាតុអង់ស៊ីម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកប្រូតេអ៊ីនដែលទទួលបានពីចំណីអាហារ (ភាគច្រើនសាច់) ឲ្យម៉ត់ល្អ ងាយស្រួយដល់ពោះវៀនធ្វើការស្រូបយកសារធាតុចិញ្ចឹមទាំងនោះបានល្អនិងងាយស្រួល។ កត្តានេះជាជំនួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀនយើង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]