ភពអង្គារ៖ ក្រោយយានគ្មានមនុស្សបើក InSight របស់អង្គការណាសា បានចុះចតដោយជោគជ័យលើទឹកដីនៃភពអង្គារ កាលពីពេលថ្មីៗនេះ វាបាននិងកំពុងបំពេញបេសកកម្ម ដែលក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ឱ្យធ្វើជាបណ្តើរៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

យាន InSight របស់អង្គការណាសា

យ៉ាងណាមិញ លទ្ធផលប្រយោលមួយនៃបេសកកម្មដ៏ធំទាំងនោះគឺ ការថតបានសំឡេងខ្យល់បក់លើភពក្រហម កាលពីថ្ងៃទី ០១ ដើមខែធ្នូនេះ ដែលគេហៅថា "សំឡេងខ្យល់បិសាច (dust devil)" និងមានល្បឿនចន្លោះពី ១៦ ទៅ ២៤ គីឡូម៉ែត្រ/ម៉ោង (ឬ ៥ ទៅ ៧ ម៉ែត្រ/វិនាទី) ពីទិសពាយព្យឆ្ពោះទៅទិសអាគ្នេយ៍ ហើយសំឡេងនោះស្ថិតក្នុងកម្រិតទាប ដែលមនុស្សត្រចៀកវៃអាចស្តាប់ឮ ដោយប្រើកាសស្តាប់ ឬឧបករណ៍បំពងសំឡេងកម្រិតស្រាល។ ទោះយ៉ាងណា ដើម្បីឱ្យស្តាប់ឮតាមកុំព្យូទ័រយួរដៃ និងឧបករណ៍ចល័តផ្សេងៗ អង្គការណាសាបានដំឡើងសំឡេង ២ កម្រិត។ 

យាន InSight របស់អង្គការណាសា

គួរបញ្ជាក់ថា យាននេះចាប់បានរំញ័រនៃខ្យល់ ដោយសារឧបករណ៍ចាប់សញ្ញាពីរ ដោយមួយប្រើសម្រាប់វាស់ស្ទង់សម្ពាធខ្យល់ ខណៈមួយទៀតប្រើសម្រាប់វាស់ទិសដៅ រយៈពេល និងកម្លាំងរញ្ជួយលើភពលេខរៀងទី៤ ដែលរាប់ពីព្រះអាទិត្យមួយនេះ៕

យាន InSight របស់អង្គការណាសា
យាន InSight របស់អង្គការណាសា
ទីតាំងចុះចតរបស់យាន InSight (មូលក្រហម)

សូមទស្សនា និងស្តាប់សំឡេងខ្យល់ពីវិនាទី ទី ៣៦៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]