បន្លែបៃតងជាអាហារដ៏សំខាន់សម្រាប់សុខភាព ព្រោះវាមានវីតាមីនយ៉ាងសំបូរបែប និងសារធាតុចិញ្ចឹមសម្រាប់សាងសង់ និងទ្រទ្រង់រាងកាយយើង។

ដូចគ្នាផងដែរ ស្ពៃ BokChoy (ស្ពៃតឿ ឬស្ពៃជើងទា ឬស្ពៃប៉ុកឆួយ) ក៏ជាប្រភេទនៃបន្លែបៃតងដែលសម្បូរវីតាមីនជាច្រើនប្រភេទ សារធាតុសរសៃ សារធាតុរ៉ែសំខាន់ និងសារធាតុប្រឆាំងនឹងជាតិពុលជាច្រើនប្រភេទ ដែលទាំងនេះបានធ្វើឲ្យបន្លែមួយប្រភេទនេះជាផ្នែកមួយដ៏សំខាន់់នៃរបបអាហាររបស់លោកអ្នក។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីស្ពៃ Bokchoy ៖

១. ស្ពៃ Bokcoy សំបូរសារធាតុរ៉ែសំខាន់ៗ

មិនមែនតែទឹកដោះគោមួយមុខទេ ដែលជាប្រភពនៃសារធាតុកាល់ស្យូមប៉ុន្តែវាក៏ជាប្រភពនៃសារធាតុរ៉ៃសំខាន់សម្រាប់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹងដូចជា ផូស្វាត ម៉ាញេស្យូម វីតាមីនK និងជាពិសេសកាល់ស្យូមនេះឯង។

ផូស្វាត ម៉ាញេស្យូម និងកាល់ស្យូម ជាធាតុបង្កដ៏ច្រើនបំផុតនៃកោសិកាឆ្អឹង។ រីឯ វីតាមីនK ជាសារធាតុជំរុញដល់ដង់ស៊ីតេនៃឆ្អឹង។  ដូច្នេះនៅពេលធាតុទាំងនេះ រួមបញ្ចូលគ្នាដោយទទួលបានពីការបរិភោគស្បៃBokcoy វាជាអាហារមួយដ៏សំខាន់ខ្លាំងក្នុងការការពារពីបញ្ហាពុកឆ្អឹង និងធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ។  ជាពិសេសសម្រាប់កុមារឬវ័យជំទង់ដែលកំពុងស្ថិតក្នុងវ័យលូតលាស់ត្រូវការជាចាំបាច់សារធាតុសំខាន់ៗទាំងនេះដើម្បីការលូតកម្ពស់។

ក្រៅពីនេះសារធាតុពិសេសម៉្យាង (សេលេល្យូម) ដែលជាសារធាតុរ៉ែទទួលបានពីស្បៃ Bokcoy បានជំរុញដល់ការផលិតកោសិកាឈាមសប្រភេទ T ដែលជាកោសិកាដ៏សំខាន់ និងមានឥទ្ធិពលខ្លាំងបំផុតក្នុងរាងកាយយើង ព្រោះជាកោសិកាប្រឆាំងជំងឺមហារីក និងជំងឺធ្ងន់ៗផ្សេងទៀត។

២. ស្ពៃ Bokchoy ជាប្រភពនៃវីតាមីន C

វីតាមីនC ជាសារធាតុដ៏ចាំបាច់សម្រាប់កោសិកាឈាមសមួយចំនួននៃប្រព័ន្ធភាពស៊ាំរាងកាយ ដើម្បីប្រើប្រាស់សម្រាប់បំពេញតួនាទីចំបងជាភ្នាក់ងារការពាររាងកាយពីមេរោគបៀតបៀនទាំងឡាយ។  ដូច្នេះកង្វះនៃសារធាតុនេះអាចធ្វើឲ្យឥទ្ធិពលនៃប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។

៣. ស្ពៃ Bokchoy ជាប្រភពនៃវីតាមីន A

គេតែងនិយាយថា ការ៉ុតជាបន្លែជំនួយភ្នែកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែអ្នកដឹងទេថា ស្បៃ Bokcoy ក៏ជាប្រភពនៃវីតាមីនA និងសារធាតុពិសេសម៉្យាង ដែលជាសារធាតុដ៏សំខាន់សម្រាប់កោសិកាភ្នែកក្នុងការចាប់យកពន្លឺ និងបញ្ចូលទៅឲ្យប្រព័ន្ធប្រសាទដើម្បីធ្វើការបកប្រែជារូបភាពយើងឃើញសព្វថ្ងៃនេះ។

ក្រៅពីអត្ថប្រយោជន៍របស់វាក្នុងការប្រឆាំងនឹងសារធាតុពុល  វីតាមីនA ត្រូវបានគេសិក្សាឃើញថា វាជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ ក្នុងការការពារពីជំងឺឡើងបាយភ្នែក  បញ្ហាស្ងួតភ្នែក និងជំងឺទាក់ទងនឹងភ្នែកមួយចំនួនទៀត។

៤. ស្ពៃ Bokcoy សំបូរសារធាតុប្រឆាំងជាតិពុល

ស្បៃ Bokcoy មានផ្ទុកសារធាតុពិសេសមួយចំនួន (ធ្វើឲ្យបន្លែនេះមានរសជាតិល្វីង) ហើយក្នុងអំឡុងពេលរំលាយអាហារ សារធាតុទាំងនេះត្រូវបានបំបែកជាសារធាតុផ្សេងៗទៀតដែលមានឥទ្ធិពលយ៉ាងសកម្មប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក  ការពារណ្វៃយ៉ូ (ផ្ទុកនូវDNA) និងរចនាសម្ព័ន្ធរបស់កោសិកាពីកត្តាខាងក្រៅ។

ក្នុងការសិក្សាមួយចំនួនបានបង្ហាញឲ្យឃើញថា ការបរិភោគស្បៃ Bokcoy ត្រឹម ២ ទៅ៣ដងក្នុងមួយសប្តាហ៍ បានកាត់បន្ថយហានិភ័យគួរឲ្យកត់សម្គាល់នៃជំងឺមហារីកប្រូស្តាត ពោះវៀនធំ ថ្លើម និងសុដន់ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]