កាលីហ្វរញ៉ា៖ ប្រិយមិត្តភាគច្រើនច្បាស់ជាមិនទាន់ភ្លេចព្រឹត្តិការណ៍ភ្លើងឆេះព្រៃដ៏មហន្តរាយ ដែលបានសម្លាប់ជីវិតមនុស្ស សត្វ រុក្ខជាតិ ព្រមទាំងបានដុតបំផ្លាញអគារ និងផ្ទះសម្បែង រាប់ពាន់ខ្នងឯណោះ កាលពីខែមុននេះ។ មិនខុសពីម្ចាស់លំនៅដ្ឋានភាគច្រើន ដែលបានជម្លៀសខ្លួនទៅទីសុវត្ថិភាពដែរ អ្នកស្រី Andrea Gaylord បានត្រឡប់មកមើលស្ថានភាពផ្ទះរបស់ខ្លួន ក្រោយភ្លើងកំណាចបានឆេះអស់ចិត្តអស់ចង់រួច។ 

ឆ្កែដ៏ស្មោះស្ម័គ្រ អង្គុយយាមផ្ទះដែលឆេះម៉ត់

តាមពិតម្ចាស់ផ្ទះរូបនេះមិនមកវិញដោយរំពឹងថា ផ្ទះរបស់គាត់អាចមានសំណាងរួចផុតពីការលេបត្របាក់ពីអគ្គិភ័យនេះឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់រំភើបចិត្តនឹកស្មានមិនដល់នោះគឺ ពេលគាត់ទៅដល់ ស្រាប់តែប្រទះឃើញឆ្កែសំណព្វរបស់ខ្លួនឈ្មោះ Madison (បាត់ក្នុងអំឡុងភ្លើងឆេះ) កំពុងតែអង្គុយយាមផ្ទះរបស់ម្ចាស់វា ថ្វីបើអ្វីៗបានឆេះម៉ត់អស់ទៅហើយក៏ដោយ។ 

Madison សម្លឹងមើលម្ចាស់ពីក្រៅឡាន

បើតាមអង្គការសង្គ្រោះស្ម័គ្រចិត្ត K9 Paw Print Rescue ដែលបានចែករំលែករូបថតរបស់ឆ្កែដ៏ស្មោះស្ម័គ្រតាមបណ្តាញសង្គម បានរៀបរាប់ថា "អាណាព្យាបាល" របស់ Madison មិនអាចមកជួយវាបាន ក្រោយផ្ទុះហេតុការណ៍ភ្លើងឆេះព្រៃ ដែលបានរាលដាលយ៉ាងឆាប់រហ័ស។

"ពួកគេបានសង្ឃឹម និងបន់ស្រន់កុំឱ្យគេជួបគ្រោះថ្នាក់។ ទីបំផុត ពេលពួកគេទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅដីឡូត៍របស់ខ្លួនវិញ... ស្រាប់តែឃើញ Madison កំពុងអង្គុយចាំនៅទីនោះតែម្តង ដែលហាក់ដូចជាកំពុងការពារអតីតផ្ទះរបស់វាអីចឹង។ គ្មានថ្ងៃបោះបង់ដាច់ខាត!!" ម្ចាស់គណនីបានសរសេរដូច្នេះ។

តាមរយៈវីដេអូដ៏គួរឱ្យរំភើបកក់ក្តៅមួយ គេឃើញ Madison បានជួបជុំបងប្អូនឈ្មោលរបស់ខ្លួនឈ្មោះ Miguel ដែលត្រូវបានសង្គ្រោះនៅសង្កាត់ក្បែរខាងគ្នានោះផងដែរ៕ 

ឆ្កែដ៏គួរឱ្យអាណិត ជួបជុំម្ចាស់វិញ
Madison បានជួបម្ចាស់វិញ
Madison បានជួបបងប្អូនវាវិញ
ផ្ទះដែលបានឆេះខ្ទេច

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]