ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតកញ្ញាមាស សុខសោភា បានបញ្ចេញវីដេអូចម្រៀង ក្រោមចំណងជើងថា« Everywhere Together» ជាមួយនឹងទេសភាពយ៉ាងប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍។

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាស្រីរូបនេអតែងតែមានអ្វីថ្មីៗ ប្លែកៗជានិច្ច មិនថាបទចម្រៀងថ្មី និងការស្លៀកពាក់តែងខ្លួនរបស់នាងនោះទេ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រភាគច្រើន ស្រលាញ់ និងចូលចិត្តនាងជានិច្ច ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យកាន់តែជ្រេយ៉ាងណាក្តី។

ជាក់ស្តែងមុននេះបន្តិចនាងក៏បានបញ្ចេញវីដេអូថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ព្រោះថាទេសភាពនៅក្នុងMV មួយនេះពិតជាស្អាតខ្លាំង ស្ទើរគ្រប់ប្លង់។ តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងMV នេះជាលើកទី១ដែល មានគូស្នេហ៍របស់នាង មកថតជាមួយគ្នាយ៉ាងផ្អែមល្ហែម។

តាមរយៈវីដេអូមួយនេះ គូស្នេហ៍របស់នាងក៏បានសម្តែងជាសុំរៀបការ មើលទៅពិតជាផ្អែមល្ហែម នឹងគ្នាខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ វីដេអូមួយនេះទើបតែចេញបានប៉ុន្មានម៉ោង ក៏មានអ្នកចូលទស្សនាច្រើនគួរឲ្យកត់សម្គាល់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី
មាស សុខសោភា និងគូស្នេហ៍ក្នុងMV ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា