កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុម Wanna One និង MAMAMOO ត្រូវបានបុគ្គលិកក្នុងកម្មវិធីរាយការថា ពួកគេនឹងធ្វើការសហការគ្នា សម្រាប់ការសម្ដែងបើកឆាក កម្មវិធី Mnet Asian Music Awards ប្រចាំឆ្នាំ ២០១៨ នេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំនេះ នឹងត្រូវចូលរួមដោយ ក្រុមតារាល្បីៗជាច្រើន ដែលក្នុងនោះដែរ ពួកគេត្រូវបានគេររំពឹងថា និងធ្វើការសហការសម្ដែងរួមគ្នា ជាច្រើនគូទៀត ដើម្បីធ្វើឲ្យកម្មវិធី កាន់តែអស្ចារ្យខុសពីរាល់ឆ្នាំ។ 

ដំណឹងនេះបានធ្វើឲ្យ អ្នកគាំទ្ររំភើបយ៉ាងខ្លាំង ប៉ុន្តែមកដល់ពេលនេះ ទើបតែមានការបញ្ជាក់អំពី ការសហការរបស់ Wanna One និង MAMAMOO ប៉ុណ្ណោះ សម្រាប់ក្រុមផ្សេងទៀត នៅមិនទាន់មានការបញ្ជាក់អ្វីនៅឡើយទេ មានតែធ្វើការរង់ចាំមើល ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Wanna One
រូបភាព Mamamoo
រូបភាព Wanna One
រូបភាព Mamamoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]