ភ្នំពេញ៖ ទោះបីជាអតីតតារាចម្រៀង និងជាបេក្ខភាពThe Voice Cambodia អ្នកនាងសាន ស្រីឡៃ បានលាចាកលោកនេះ ចោលកូនប្រុស២នាក់ឲ្យនៅកំព្រា អស់ពេលជាង១ឆ្នាំយ៉ាងណាក្តី តែអ្នកគាំទ្រនៅតែនឹករលឹក និងចងចាំស្តាប់បទចម្រៀងចាស់ៗ របស់នាងជានិច្ច។

លើសពីនេះ រាល់សកម្មភាពផ្សេងៗរបស់តារាស្រីរូបនេះ ក៏មានគ្រួសាររបស់នាងតែងតែបញ្ចេញជាវីដេអូជាបន្តបន្ទាប់ ដើម្បីជាការរំលឹក ដល់បងស្រីជាទីស្រលាញ់របស់ខ្លួន ទោះបីជានាងបានស្លាប់អស់ពេលជាច្រើនខែឆ្នាំ យ៉ាងណាក្តី ក៏ចិត្តរបស់ពួកគេនៅតែនឹកដល់មនុស្សល្អបងស្រីរបស់ខ្លួនជានិច្ច។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណៈពេលដែលប្អូនស្រីរបស់នាង បានបញ្ចេញវីដេអូមួយដែលបងស្រីធ្វើការLive និយាយទៅកាន់អ្នកគាំទ្រ។ ដោយក្នុងនោះអ្នកគាំទ្រក៏បាននិយាយលេងសើចជាមួយនាងថា«អត់ឆ្លើយបងខឹងហើយ» មិនបានប៉ុន្មានផងនាងក៏ឆ្លើយតបទៅកាន់អ្នកគាំទ្រដោយមិនគិតយូរថា «ខឹងរឿងអ្វីទៅ សុំអង្វរ ប្រយ័ត្នខ្ញុំស្លាប់ឲ្យមើលណា»។

បន្ទាប់ពីបានឃើញសកម្មភាព និងសម្តីទាំងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមិននឹកស្មានថានាងនិយាយបែបនេះ ព្រោះថាចាស់ៗតែងនិយាយថា មិនឲ្យនិយាយរឿងស្លាប់រស់មកលេងសើចបែបនេះនោះទេ។ 

គួររំលឹកផងដែរថា តារារូបនេះ បានស្លាប់កាលពីឆ្នាំមុន ដោយសារតែស្វាមីបាញ់សម្លាប់នៅក្នុងហាងថែរក្សាសម្រស់មួយកន្លែង បន្ទាប់មកស្វាមីរបស់នាងក៏បានបាញ់សម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតទាំង២នាក់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាន ស្រីឡៃ និងគ្រួសារ
សាន ស្រីឡៃ និងកូនប្រុស
សាន ស្រីឡៃ និងប្អូនស្រី
សាន ស្រីឡៃ
សាន ស្រីឡៃ
សាន ស្រីឡៃ
សកម្មភាពសាន ស្រីឡៃ ពេលនៅរស់
សកម្មភាពសាន ស្រីឡៃ ពេលនៅរស់
សកម្មភាពសាន ស្រីឡៃ ពេលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ