កូរ៉េខាងត្បូង ៖ ក្រុមអ្នកគាំទ្រកាន់តែច្រើនឡើង បានបង្ហាញពី អារម្មណ៍រីករាយ និងសេចក្ដីស្រលាញ់យ៉ាងច្រើន ទៅលើក្រុមចម្រៀង BTS ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ជាក់ស្ដែង ក្រុមចម្រៀងបុរសមួយក្រុមនេះ អាចទទួលបានភាពជោគជ័យ ព្រោះតែពួកគេអាច ភ្ជាប់ទំនាក់ទំនង ទៅកាន់មនុស្សជុំវិញពិភពលោកបាន តាមរយៈបទចម្រៀងរបស់ខ្លួន។ 

ជាការពិតណាស់ អត្ថន័យដ៏ជ្រាលជ្រៅ ក្នុងបទចម្រៀងរបស់ពួកគេ បានរំលឹកដល់អ្នកស្ដាប់ ឲ្យបង្កើនការយកចិត្តទុកដាក់ ទៅលើការស្រលាញ់ខ្លួនឯង ហើយចៀសឆ្ងាយពីការបំផ្លាញខ្លួនឯង ព្រោះតែអ្នកដទៃ។ 

ដោយសារតែ ពាក្យពេចន៍លួងលោមចិត្តទាំងនេះហើយ បានធ្វើឲ្យបទចម្រៀងរបស់ពួកគេ ក្លាយជាទីចាប់អារម្មណ៍ របស់មនុស្សជាច្រើន រហូតធ្វើឲ្យ កម្មវិធីប្រគល់ពានរង្វាន់ Grammy ដ៏ធំ របស់អាមេរិក សម្រេចចិត្តតែងតាំងពួកគេ នៅក្នុងបញ្ជីតារាដែលអាចនឹងទទួលបានពានរង្វាន់ Best Recording Package សម្រាប់ដើមឆ្នាំ ២០១៩ នេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ហើយ សម្រាប់វត្តមានរបស់ក្រុមចម្រៀង Kpop នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ ព្រោះកន្លងមក មានតែតារាអាមេរិកល្បីៗ លំដាប់ពិភពលោកប៉ុណ្ណោះ ដែលអាចមានឈ្មោះ ក្នុងបញ្ជី Grammy នេះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]