ភ្នំពេញ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុម Tottenham Hotspur « Spurs» ដែលជាក្លឹបកីឡាឈានមុខគេមួយ នៅចក្រភពអង់គ្លេស ក្នុងក្របខណ្ឌ English Premier League ដ៏ល្បីល្បាញ ហើយ AIA ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ធំជាងគេបំផុតនៅលើពិភពលោក ក៏ជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់មួយនេះដែរ។ 

ដោយឡែក សម្រាប់ក្នុងថ្ងៃនេះ ក្រុមហ៊ុនទាំងពីរខាងលើ បានរួមដៃសហការគ្នា បើកវគ្គហ្វឹកហាត់កីឡាបាល់ទាត់ ដល់ប្អូនៗកុមារាកុមារីកម្ពុជា ជាង៣០០នាក់ ដោយឥតគិតថ្លៃ នៅទីលានបាល់ទាត់ Premium Sport Club។

AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ
AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ
AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ

ជាការពិតណាស់ ដោយ AIA មានចក្ខុវិស័យចង់ឲ្យប្រជាជនកម្ពុជាមាន សុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ ដូចនេះហើយទើប AIA បង្កើតកម្មវិធីហ្វឹកហាត់ដ៏កម្រ ជាមួយនឹងគ្រូបង្វឹកដ៏ល្បីឈ្មោះ មកពីក្រៅប្រទេសមួយនេះឡើង។

សម្រាប់កម្មវិធីដ៏ពិសេសមួយនេះដែរ AIA មានគោលបំណងដ៏ធំ នៅក្នុងការលើកកម្ពស់របៀបរស់នៅសកម្ម មានសុខភាពល្អ និង បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃថែរក្សាសុខភាព ដោយការធ្វើលំហាត់ប្រាណ ឫក៏លេងកីឡាផ្សេងៗ ទៅដល់ប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេ។ 

AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ
AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ

ដើម្បីជាការលើកទឹកចិត្តទៅដល់ប្អូនៗ ដែលស្រលាញ់ចូលចិត្តនូវវិស័យកីឡាបាល់ទាត់ ក្រោមការចាប់ដៃគូសហការនេះ AIA មានកិត្តិយសណែនាំយកគ្រូបង្វឹកបាល់ទាត់ពីររូប ពីក្លឹបខាងលើមកកម្ពុជា ដើម្បីផ្ដល់នូវចំណេះដឹង ក៏ដូចជាតិចនិកនៅក្នុងការលេងកីឡាបាល់ទាត់ ដោយមានគោលបំណងចង់ឲ្យកុមារា កុមារីកម្ពុជាទាំងអស់ ចាប់យកទម្លាប់រស់នៅប្រកបដោយសុខភាពល្អ។

AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ
AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ

នៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក៏បានរៀបចំតារាងពេលវេលាហ្វឹកហាត់ជាបីវគ្គ ដោយក្នុងមួយវគ្គៗ មានប្អូនៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ និងអ្វីដែលសំខាន់ម្នាក់ៗ ក៏ទទួលនូវភាពសប្បាយរីករាយ ហើយរីឯចំពោះប្អូនៗកុមារ ក្រោយបានបញ្ចប់ការហ្វឹកហាត់មួយនេះ ក៏នឹងទទួលបានវិញ្ញាបនបត្រម្នាក់មួយ រួមនឹងកាដូផ្សេងៗទៀតផងដែរ៕

AIA សហការជាមួយនឹងគ្រូបង្វឹក Spurs ហ្វឹកហាត់បាល់ដល់ដោយដល់ប្អូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]