កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Blackpink ត្រូវបានអញ្ចើញទៅសម្តែងនៅក្នុង កម្មវិធីជប់លៀងចុងឆ្នាំមួយរបស់ក្រុមហ៊ុន Kakao Game គឺកម្មវិធី «Kakao Games 2018 Year End Party»

យ៉ាងណាមិញ នៅក្នុងកម្មវិធីនេះផងដែរ ក្រុមចម្រៀងស្រីស្រស់ Blackpink បានសម្តែងចំនួន ៣បទ ដោយមានដូចជាបទ «DDU-DU DDU-DU» បទ «As If It's Your Last» និងបទ «Forever Young» ។ 

ដោយឡែក ក្នុងអំឡុងពេលសម្តែង ទស្សនិកជនក៏ស្រាប់តែចាប់អារម្មណ៍ជាពិសេស ទៅលើការសម្តែងក្បាច់រាំរបស់ តារាស្រី Jennie ដែលបច្ចុប្បន្នរាល់សកម្មភាព ក៏ដូចជាការសម្តែងនៅលើឆាករបស់នាង កំពុងតែរងការវាយប្រហារនៅលើអ៊ីនធឺណែត ដោយថា នាងគឺជាតារាចម្រៀងស្រីដែល «រាំខ្ចិល» (Lazy Jennie ឬ Lazy Performance) នៅលើឆាក។

ជាក់ស្តែង តាមរយៈវីដេអូនៃការសម្តែងនៅក្នុងកម្មវិធី «Kakao Games 2018 Year End Party» នេះ ក៏មានអ្នកគាំទ្រចិនជាច្រើន បានផ្ទុះការខកចិត្តជាខ្លាំង ជាមួយនឹងការសម្តែងបែបខ្សោះៗ គ្មានកម្លាំងរបស់តារាស្រី Jennie រហូតក្លាយជាប្រធានបទដ៏ក្តៅគគុកនៅឯប្រទេសចិន ដែលមានអ្នកជជែករហូតដល់ទៅជាង ២លានដងឯណោះពីរឿងនេះ។

ដូចដែលបានរៀបរាប់ខាងលើ កាលពីមួយរ​​​​​​​​យៈមុន Jennie បានរងការរិះគន់យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត ទៅលើការសម្តែងរបស់នាង រហូតត្រូវបានខាងផលិតកម្ម YG បានចាត់វិធានការ ធ្វើការ Block ចោលរាល់វីដេអូទាំងអស់នៅលើ Youtube ដែលបានរិិះគន់ថា Jennie ជាតារាស្រី ​​​​​​​​​​​​​​​«រាំខ្ចិល» ផងដែរ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

Blackpink សម្តែងនៅក្នុងកម្មវិធី « Kakao Games 2018 Year End Party »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]