ជារឿងដែលមនុស្សស្រីតែងតែខ្លាច ហើយគិតបារម្ភជានិច្ច ចំពោះការរស់នៅជួបជុំគ្នាជាមួយនឹងឪពុកម្ដាយក្មេក។ អាចមិនមែននាងចិត្តចង្អៀតទេ តែជាធម្មតា មនុស្សចាស់ចិត្តច្រើន រអ៊ូច្រើន មនុស្សយើង គ្មានអ្នកណាចូលចិត្តអ្នករអ៊ូច្រើន ចាំតែចាប់កំហុសយើងនោះឡើយ។

រូបតំណាង

ប្ដីប្រពន្ធ បើទោះជាប្ដី ស្រឡាញ់ប្រពន្ធប៉ុនណា ក៏តែងតែកាន់ជើងម្ដាយខ្លួនជានិច្ច។ ប្រសិនបើប្រពន្ធមានបញ្ហាជាមួយនឹងម្ដាយក្មេក ជាប្ដីគ្មានអ្វីក្រៅតែពី ថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្តឡើយ។ ហើយប្រាកដជាមានពាក្យនិយាយរអ៊ូ

- អូនឯងទៅតតាំង ប្រកាន់នឹងគាត់ធ្វើអី
- អូនឯងដឹងហើយថាគាត់ជាមនុស្សចាស់ កុំប្រកែកគាត់ធ្វើអី
- អូនឯងក្មេង ជាកូនឱ្យគាត់រអ៊ូអីរអ៊ូទៅ
- យ៉ាងណាក៏គាត់ជាម៉ាក់បងដែរ
- បើដឹងថាគាត់ចឹងហើយ ឱ្យគាត់ថាអីថាទៅ

ប៉ុន្មានឃ្លាហ្នឹង ប្រាកដណាស់ថា នឹងត្រូវឮ ប្រសិនបើយើងមិនចេះអត់ធ្មត់សង្កត់ចិត្ត។ ត្រូវហើយ ធម្មតាមនុស្សចាស់តែប៉ុណ្ណឹង តែវាជារឿងហេតុ ដែលអាចនាំឱ្យជីវិតប្ដីប្រពន្ធមិនចុះសម្រុងក៏ថាបាន បើមានម្ដាយក្មេកពូកែរអ៊ូរទាំ មើលបំណាំ ចាំតែចាប់កំហុស គ្មានមនុស្សស្រីណាអាចទ្រាំបានរហូតទេ។ តែយ៉ាងណា ក៏ត្រូវតេអត់ធ្មត់ឱ្យបានខ្ពស់ ចំណែកប្ដី ក៏មិនគួរស្ដីបន្ទោស ឬចាំតែតាមម្ដាយរហូតនោះឡើយ៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]