ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ ស្គាល់ពី លោក អេឡិច ចិត្រា ដែលជាតារាចម្រៀង និង សម្ដែង ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននាពេលបច្ចុប្បន្ន។

លើសពីនេះ តារាសម្ដែងប្រុសរូបនេះ ក៏ទទួលបានភាពជោគជ័យខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន មិនចាញ់តារាដទៃឯទៀតនោះទេ។

ដោយឡែក កាលពីថ្មីៗនេះវិញ អ្វីដែលគួឲ្យចាប់អារម្មណ៍ខ្លាំង លើតារាប្រុសខ្ពស់សង្ហា សាច់ឈាមសថ្លា លោក អេឡិច ចិត្រា បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យហ្វេនដែលជាអ្នកគាំទ្រលោកជាច្រើន មានការភ្ញាក់ផ្អើល និងរំភើបជំនួស ដែលរូបលោកទទួលបាន ការ Surprise នំខួបកំណើតដល់ទៅ២ ពីមិត្តរួមអាជីព។

ជាការពិតណាស់ ក្នុងនាមជាតារាប្រុសមួយរូប ដែលកាក់កបលើវិថីសិល្បៈ ក៏ដូចជាមុខជំនួញរកស៊ី ប៉ុន្តែលោក អេឡិច ចិត្រា ហាក់មិនប្រកាន់ខ្លួន ដោយធ្វើខួបកំណើតរបស់លោក ជាមួយនឹងមិត្តភក្តិរួមអាជីបយ៉ាងសាមញ្ញបំផុត ទាំងពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ។ 

គួរឲ្យដឹងផងថា កន្លងមកតារាសម្ដែងប្រុស លោក អេឡិច ចិត្រា ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ទៅលើការថែរក្សាសម្រស់របស់លោក ដែលមើលទៅក្មេងជាងវ័យ និងស្រស់សង្ហាដូចតារាបរទេសផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា