ផ្លែល្ហុងជាជម្រើសនៃផ្លែឈើដែលមានតម្លៃធូរថ្លៃ ងាយរកទិញ និងងាយបរិភោគ ជាពិសេសហូបសម្រាប់លាងមាត់ និងជំនួយដល់ការរំលាយអាហារក្រោយបរិភោគរួច។ មនុស្សភាគច្រើនពុំសូវខ្វាយខ្វល់ និងហូបផ្លែល្ហុងប៉ុន្មានឡើយ ព្រោះពួកគេពុំទាន់យល់អំពីសារៈសំខាន់នៃសុខភាពទទួលបានពីរុក្ខជាតិផ្លែមួយនេះ។ អ្នកដឹងទេថា ផ្លែល្ហុង សំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនក្រៃលែងរាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ និងថាមពល។

ខាងក្រោមជាសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែបទទួលបានពីការបរិភោគផ្លែល្ហុង៖

១. ផ្លែល្ហុងជាប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃទទួលបានពីល្ហុងជួយសម្រួលដល់ដំណើរការនៃពោះវៀនក្នុងការស្រូបយកសារធាតុចិញ្ចឹម និងបង្កើនល្បឿនបញ្ចេញចោលកាកសំណល់។ ជាពិសេស វាជាឱសថធម្មជាតិបំបាត់អាការទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីនេះសារធាតុពិសេសម៉្យាងទទួលបានពីល្ហុង ជួយដល់ការរំលាយអាហារ បំបែកប្រូតេអ៊ីនមានសម្ព័ន្ធរឹងមាំ ដែលទាមទារឲ្យមានសកម្មភាពគីមីបំបែកអាហារខ្លាំង។

ការចូលរួមចំណែករំលាយសារធាតុប្រូតេអ៊ីន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកចូលចិត្តបរិភោគសាច់ អ្នកមានបញ្ហាបរិមាណអាស៊ីតក្រពះតិច ជាដើម។

រូបតំណាង

២. ផ្លែល្ហុងជាប្រភពនៃវីតាមីនC

វីតាមីនC ជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។  វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរដោយការពារពីជំងឺខ្វះជាតិដែក  បន្ថយសម្ពាធឈាមមកនៅធម្មតា  ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ  ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

រូបតំណាង

៣. ប្រភពនៃសារធាតុ Folate ឬ ក៏វីតាមីនB9

វីតាមីន B9 ទទួលបានពីផ្លែល្ហុងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផលិតកោសិកាឈាមហៅថាផ្លាកែត ដែលដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យគ្រាប់ឈាមក្រហមកក នៅពេលមានរបួសរហែកចេញឈាម និងនៅពេលឈាមមានសភាពរាវខ្លាំងពេក។

អត្ថប្រយោជន៍នេះបង្ការបញ្ហាជាច្រើនទាក់ទងនឹងការហូរឈាម អាចជាការហូរឈាមទាំងក្នុង និងក្រៅរាងកាយ។

ដូចការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថាសំណាកដែលទទួលបានល្ហុង មានបរិមាណនៃកោសិកាឈាមផ្លាកែតកើនឡើងគួរឲ្យកត់សម្គាល់ក្រោយរយៈពេល៧២ម៉ោង បើប្រៀបធៀបជាមួយក្រុមសំណាកដែលមិនបានហូបល្ហុង។ 

រូបតំណាង

៤. ផ្លែល្ហុង ជាប្រភពនៃវីតាមីនA

វីតាមីន A ទទួលបានពីផ្លែល្ហុង ជាប្រភេទវីតាមីនដ៏សំខាន់បំផុត ដែលកោសិកាភ្នែកយើងពុំអាចខ្វះបានឡើយ។  វីតាមីន A មិនត្រឹមចូលរួមចំណែកដល់ការលូតលាស់នៃឆ្អឹង និងពង្រឹងប្រព័ន្ធការពាររាងកាយ ថែមទាំងជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់កោសិកាភ្នែក។ វាធ្វើឲ្យកោសិកាទទួលយកពន្លឺឬរូបភាព មានដំណើរការប្រសើរនិងទប់ទល់នឹងការខូចខាតពីកត្តាខាងក្រៅ។

វីតាមីន A  ជួយប្រឆាំង និងការពារពីហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក  បញ្ហាស្ងួតភ្នែក  ជាពិសេសវាជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]