ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ របស់តារាចម្រៀងស្រី សួស អាវីហ្សា និង តារាសម្តែង ថមមី ដែលពួកគេ ព្រមទម្លាយការពិតថា ពួកគេ បានស្រលាញ់គ្នា អស់រយៈពេលជាយូរឆ្នាំមកហើយ ទើបតែពេលនេះទេ ដែលពួកគេ ហ៊ានប្រាប់ជាសាធារណៈ ឲ្យមហាជនបានដឹង។

ចំពោះរឿងមួយនេះ អាចនិយាយបានថា ជារឿងគួរឲ្យចាប់អារម្មណ៍ប្រចាំឆ្នាំ២០១៨ ដែលតារាទាំង២ដួងនេះ ហ៊ានទម្លាយ លែងលាក់លៀមតទៅទៀត ក្រោយទាក់ទងគ្នា អស់រយៈពេល៤ឆ្នាំ។

ជាពិសេស ក្រោយពីពួកគេ បញ្ចេញរឿងស្នេហារួចហើយ លោក ថមមី ក៏បានបង្ហាញនូវរូបថត២សន្លឹក ដែលលោក អះអាងថា ជារូបថតចាស់ ដែលលោកមិនដែលហ៊ានបង្ហោះ ទើបតែថ្មីៗនេះទេ ដែលលោក ព្រមបញ្ចេញនូវរូបថត ដ៏សែនស្វីតមួយនេះ។

គួរបញ្ជាក់ផងដែរ កាលពីដំបូង ស្នេហារបស់ពួកគេ ក៏មានគេសង្ស័យផងដែរ ទៅលើសកម្មភាព និងស្នាមសាក់ ជាឈ្មោះអក្សរកាត់។ ប៉ុន្តែពួកគេ បានធ្វើការច្រានចោល និងបដិសេធនូវរឿងមួយនេះ ទើបធ្វើឲ្យ ហ្វេន​ លែងបន្តចាប់អារម្មណ៍តទៅទៀត។ ហើយទើបតែពេលនេះទេ ដែលពួកគេ ព្រមប្រកាសថា ស្នេហារបស់ពួកគេ មានរយៈពេល៤ឆ្នាំមកហើយ គ្រាន់តែពួកគេ ទុក្ខជាអាថ៌កំបាំងមួយរយៈធំតែប៉ុណ្ណោះ៕

សួស វីហ្សា
សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី
ថមមី
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា