រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីគូស្វាមីភរិយាដែលឈ្នះរង្វាន់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី

ស្រាបៀរ ABC Extra Stout បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងប៉ារីសចំនួន ៥រង្វាន់។ ស្រាបៀរ Heineken បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងអាំស្ទែដាំចំនួន ២ រង្វាន់។ ស្រាបៀរ Tiger បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកកចំនួន ១៥ រង្វាន់។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង អាំស្ទែដាំ ពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ។

គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរលំដាប់ពិភពលោកទាំង ៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០១៩ ។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡូសអាន់ជ័រលេស ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។

ពិសាដោយការទទួលខុសត្រូវ៕

កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី
កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី
កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]