កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នាង Hwasa សមាជិកក្នុងក្រុម Mamamoo បានធ្វើជាតារាកិត្តិយសចូលរួមកម្មវីធីទូរទស្សន៍មួយឈ្មោះថា “Happy Together” ។

យ៉ាងណាមិញ សម្រាប់ការចូលរួមក្នុងកម្មវិធីនេះដែរ ពួកគេបានសំណេះសំណាលគ្នាយ៉ាងច្រើនអំពីរឿងរ៉ាវ ជីវិតឯកជន ក៏ដូចជារឿងរ៉ាវសិល្បៈរបស់តារារូបនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងមានការសួរសំនួរទាក់ទងនឹងនាង Hwasa ពិធីករក៏បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យនាង Hwasa អៀនផងសើចផងស្ទើរតែទប់អារម្មណ៍មិនបាន នៅពេលដែលពួកគេទម្លាយវីដេអូរបស់នាង មុនពេលចូលធ្វើជាតារាចម្រៀង។

ក្នុងនោះដែរ សម្រាប់វីដេអូនោះ នាង Hwasa បានច្រៀងបទចម្រៀងមួយបទមានចំណងជើងថា “I don’t Care” ដោយបញ្ចេញកាយវិការស៊ិចស៊ីបែបឆ្គងៗ ដែលធ្វើឲ្យអ្នកទាំងនោះអត់ទ្រាំមិនសើចមិនបាននោះទេ។

ខណៈនោះផងដែរ នាង Hwasa ក៏បាននិយាយថា បើសិនជាអាចនាងចង់លុបវីដេអូនោះចោលឲ្យបាត់ស្រមោលតែម្តង៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាវីដេអូរបស់ Hwasa បែបណា ទស្សនាវីដេអូខាងក្រោម៖

Hwasa
Hwasa
Hwasa
សកម្មភាពរបស់ Hwasa
សកម្មភាពរបស់ Hwasa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]