ថៃ៖ បណ្តាញសង្គមហ្វេសប៊ុក កំពុងធ្វើតេស្តសាកល្បងមុខងារពិសេស និងថ្មីមួយសម្រាប់ជំនួយដល់អ្នកលក់អីវ៉ាន់អនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

រូបតំណាង

សម្រាប់ពេលបច្ចុប្បន្ន មុខងារពិសេសនេះត្រូវបានគេធ្វើតេស្តសាកល្បងនៅក្នុងប្រទេសថៃតែមួយគត់ តែបើវាបានជោគជ័យ នោះវានឹងបញ្ចេញនៅលើទីផ្សារទាំងមូល។

ហ្វេសប៊ុកបានថ្លែងថា ប្រទេសថៃគឺទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សកម្មបំផុតរបស់យើង។ មុខងារពិសេសថ្មីនេះនឹងអាចឲ្យអតិថិជន ទស្សនាបណ្តើរ និងផ្ញើសាររូបផលិផលដែលគេចង់ទិញបណ្តើរតាមប្រអប់សារ ក្នុងអំឡុងពេលផ្សាយផ្ទាល់តែម្តង។ ដូច្នេះអ្នកលក់អាចទូទាត់ជាមួយអតិថិជនបានភ្លាមៗ តាមរយៈកម្មវិធី Messenger ដោយមិនចាំបាច់រង់ចាំដល់ចប់ការផ្សាយឡើយ។

យ៉ាងណាមិញ មុខងារនេះមិនទាន់បានដាក់ដំណើរការជាផ្លូវការសម្រាប់មនុស្សគ្រប់គ្នានៅឡើយទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

មុខងារពិសេសនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]