កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងនេះ Wendy សមាជិកក្រុម Red Velvet ស្រាប់តែទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកលេងបណ្តាញសង្គម មួយចំនួនធំ។

ជាក់ស្ដែងពួកគេហាក់ដូចជា កំពុងតែមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជាមួយនឹងក្រុមអ្នកគាំទ្ររបស់ Red Velvet ដោយសារតែរូបថតមួយសន្លឹករបស់ Wendy ដែលបង្ហាញពីត្របកភ្នែកពីរជាន់របស់នាង យ៉ាងច្បាស់ ខុសពីសព្វដង ជាហេតុធ្វើឲ្យមនុស្សជាច្រើនគិតថា Wendy បានទៅធ្វើការវះកាត់កែត្របកភ្នែក ជាថ្មីម្ដងទៀត បន្ទាប់ពីវះកាត់លើកដំបូង គឺនៅមុនពេលបង្ហាញខ្លួន ជាសមាជិកក្រុម Red Velvet។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រស្រាប់តែអះអាងទៅវិញថា នាងមិនបានផ្លាស់ប្តូរអ្វីឡើយ ចាប់តាំងពីពេលបង្ហាញខ្លួន រហូតមកដល់ពេលនេះ។ ចំណែកអ្វីដែលពួកគេបានឃើញនោះ វាកើតឡើងដោយសារតែការ តុបតែងមុខតែប៉ុណ្ណោះ។

យ៉ាងណាមិញ គ្មានអ្នកណាដឹងឡើយថា ការពិតជាយ៉ាងណានោះ ព្រោះខណៈពេលនេះ នៅមិនទាន់មានការបកស្រាយពីខាងផលិតកម្ម ឬ Wendy ដែលជាសាមីខ្លួននៅឡើយទេ៕

ទស្សនារូបភាពខាងក្រោម ៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]