ថៃ៖ មួយរយៈចុងក្រោយនេះ មានប្រិយមិត្តគាំទ្រជាច្រើន បានចាប់អារម្មណ៍ជាពិសេស ទៅលើការប្រែប្រួលទម្រង់មុខរបស់ តារាសម្តែងប្រុសរូបសង្ហាលោក Mark Prin ដែលមានការផ្លាស់ប្តូរបន្តិចបន្តួច បើនិយាយឲ្យចំទៅគឺមានសភាពស្គមតូចជាងមុន។

ពាក់ព័ន្ធទៅនឹងចម្ងល់នេះផងដែរ តារាប្រុស Mark Prin ក៏បានថ្លែងប្រាប់មូលហេតុ ក៏ដូចជាបកស្រាយពីមន្ទិលសង្ស័យ ក្នុងអំឡុងពេលផ្តល់កិច្ចសម្ភាសន៍មួយថា៖ «មួយរយៈនេះ ខ្ញុំបានទៅដើរលេងនៅឯប្រទេសកូរ៉េខាងត្បូង ពេលត្រឡប់មកវិញក៏មានមនុស្សជាច្រើន បានសួរនាំខ្ញុំពាក់ព័ន្ធនឹងរឿងនេះ ហើយខ្ញុំក៏បានប្រាប់ពួកគាត់ទៅវិញថា ខ្ញុំមិនបានធ្វើអ្វីឬក៏កែសម្ផស្សអ្វី នៅលើមុខរបស់ខ្ញុំឡើយ»។

លោកបន្តទៀតថាលោកមិនបានកែសម្ផស្សអ្វីទេ ហើយលោកក៏មិនបានចាប់អារម្មណ៍ថា មុខរបស់លោកស្គមជាមុនដែរ ដោយអាចប្រហែលមកពីលោកស្រកទម្ងន់ ដោយសារតែមួយរយៈនេះ លោកធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ លោកក៏បានអគុណទៅដល់ តារាសម្តែងស្រីរៀមច្បងកញ្ញា Anne ដែលបានប្រាប់ឲ្យលោកសម្រកទម្ងន់ចេញ ហើយពេលនេះលោកធ្វើវាបានជោគជ័យពិតមែន។

មិនតែប៉ុណ្ណោះ លោក Mark Prin ក៏បានលើកឡើងថា លោកមិនធ្លាប់គិតថានឹង​កែសម្ផស្សនោះទេ ដោយសារលោកខ្លាចម្ជុល។ ដោយឡែក ក្នុងនោះក៏មានសំណួរមួយសួរលោកថា «តើពេលមុខលោកស្គមចឹង តើKimberly ចូលចិត្តដែរឬអត់?» Mark ក៏បានឆ្លើយទៅវិញថា ជាធម្មតានាងមិនដែលសរសើរលោកប៉ុន្មាននោះទេ ប៉ុន្តែលោកក៏អរគុណអ្នកគ្រប់គ្នាដែលសរសើរលោកផងដែរ៕   

Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]