ចិន៖ កុមារីជនជាតិចិន អាយុទើបតែ ៩ឆ្នាំម្នាក់ ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយវីដេអូឃ្លីបរបស់នាង ត្រូវបានបង្ហោះចែកចាយ បង្ហាញពីទេពកោសល្យសិល្បៈដ៏អស្ចារ្យ អាចលេងព្យាណូនិងដេញពិណ បានព្រមគ្នាក្នុងពេលតែមួយ យ៉ាងពីរោះរណ្តំ ដែលកម្រនឹងមាននរណាអាចធ្វើបាន។

កុមារី He Yue

កុមារី He Yue មានអាយុ ៩ឆ្នាំ រស់នៅក្នុងទីក្រុង Yanji ខេត្ត Jilin ប្រទេសចិន បច្ចុប្បន្ននាងកំពុងតែក្លាយជាតារាល្បីមួយរូបលើអ៊ីនធើណែត ដោយសារតែ សមត្ថភាពទេពកោសល្យ លេងព្យាណូ និងការដេញពិណរបស់នាង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារី He Yue បានរៀននិងចេះដេញឧបករណ៍ពិណចិនបុរាណ ឬហៅថា Guzheng នេះ អស់រយៈពេល ៥ឆ្នាំមកហើយ។ ចំណែកឯព្យាណូវិញ នាងទើបតែរៀននិងចេះចុចវា រយៈពេល១ឆ្នាំប៉ុណ្ណោះ។

ថ្វីបើការសិក្សាលើព្យាណូត្រឹមតែ ១ឆ្នាំក៏ដោយក្តី ប៉ុន្តែក្មេងស្រីដែលមានមហិច្ឆិតា ចង់ក្លាយខ្លួនជាតន្រ្តីករដ៏អស្ចារ្យមួយរូប នៅថ្ងៃអនាគតរូបនេះ នាងពិតជាមានសមត្ថភាព អាចលេងវាបានយ៉ាងល្អត្រឹមត្រូវទៅតាមខ្ទង់នីមួយៗ ឬទៅតាមចង្វាក់នៃភ្លេង បានយ៉ាងស្ទាត់ជំនាញតែម្តង។

អ្វីដែលរឹតតែពិសេស និងជាទីចាប់អារម្មណ៍ដ៏អស្ចារ្យសម្រាប់កុមារី He Yue គឺនាងថែមទាំងមានទេពកោសល្យខ្ពស់ ដែលអាចលេងព្យាណូ បូករួមនឹងការដេញពិណចិន បានព្រមគ្នាក្នុងពេលតែមួយ ដែលធ្វើឲ្យមហាជនជាច្រើនអត់ទ្រាំមិនសរសើរនាងមិនបាន ៕

ទស្សនាវីដេអូខាងក្រោម៖

កុមារី He Yue
កុមារី He Yue

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]