ផ្លែដូងជារុក្ខជាតិមួយប្រភេទដ៏ល្អបំផុត មិនត្រឹមមានសាច់ហូបទេ  ផ្តល់ទឹកផឹកបំបាត់ភាពស្រេកទឹកយ៉ាងឆាប់រហ័សទៀត។ ជាពិសេសថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាព។  ទឹកដូង ក៏ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ជាច្រើនប្រភេទទៀតផង។

ខាងក្រោមជាសារធាតុចិញ្ចឹមទាំង៤ប្រភេទ ដែលលោកអ្នកអាចទទួលបានពីការពិសាទឹកដូង៖ 

១. ទឹកដូងជាប្រភពនៃសារធាតុអេឡិចត្រូលីត

សារធាតុអេឡិចត្រូលីត ជាប្រភេទសារធាតុអ៊ីយ៉ុង និងជាម៉ូលេគុលគីមីដ៏សំខាន់របស់រាងកាយមិនអាចខ្វះបាន រាប់តាំងពីម៉ាញេស្យូម ប៉ូតាស្យុម សូដ្យូម និងកាល់ស្យូមជាដើម។ សារធាតុទាំងបីខាងដើម ជាតម្រូវការយ៉ាងខ្លាំង ជួយរក្សាលំនឹងនៃដំណើរការប្រតិកម្មគីមីក្នុងរាងកាយ។ រីឯកាល់ស្យូម ជាសារធាតុដ៏ចាំបាច់សម្រាប់ភាពរឹងមាំ និងការលូតលាស់នៃសរីរាង្គឆ្អឹង។

សារធាតុប៉ូតាស្យូមនៃទឹកដូង ជាឱសថធម្មជាតិក្នុងការរក្សាលំនឹងសម្ពាធឈាមបានយ៉ាងល្អ។ ក្រៅពីនេះទឹកដូងបានជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈាមកក ដែលជាមូលហេតុនៃជំងឺដាច់សរសៃខួរក្បាលផងដែរ។

ដូច្នេះការពិសាទឹកដូងនឹងជួយបំពេញបន្ថែមការខ្វះខាតនៃសារធាតុអេឡិចត្រូលីតដ៏សំខាន់ទាំងនេះចំពោះរាងកាយយ៉ាងងាយស្រួល។

​រូបតំណាង

២. ទឹកដូងជាប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃជាតម្រូវការដ៏ចាំបាច់នៃប្រព័ន្ធរំលាយអាហាររបស់យើង។ សារធាតុសរសៃបានជួយសម្រួលដល់ការដឹកនាំចំណីអាហារតាមប្រដាប់រំលាយអាហារ និង ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារទាំងនោះទៀត។ វាជាឱសថទិព្វប្រឆាំងនឹងបញ្ហាទល់លាមក និងរាគរូសយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះបំពេញសារធាតុសរសៃក្នុងរាងកាយអ្នក ជាមួយនឹងការពិសាទឹកដូង។ 

​រូបតំណាង

៣. ទឹកដូងក៏ជាប្រភពនៃវីតាមីនសេ

អ្នកដឹងទេថា វីតាមីនC ជាវីតាមីនមួយដ៏សំខាន់ខ្លាំងចំពោះដំណើរការ និងសុខភាពនៃរាងកាយយើង។ វាជាវីតាមីនដែលហូបលើសមិននាំផលប៉ះពាល់ដល់សុខភាព ផ្ទុយទៅវិញវាថែមទាំងជាសារធាតុចិញ្ចឹមដ៏សំខាន់ ពង្រឹងប្រព័ន្ធភាពសុំា  ធ្វើឲ្សស្បែករលោងហាប់ណែន និងជួយដល់សុខភាពនៃបេះដូងទៀតផង។

ដូច្នេះហូបទឹកដូងឲ្យបានច្រើន ដើម្បីបំពេញបន្ថែមនូវជាតិវីតាមីនC ក្នុងខ្លួន។ 

​រូបតំណាង

៤. ទឹកដូងជាប្រភពស្ករធម្មជាតិ

ទឹកដូងអាចចាត់ទុកបានជាភេសជ្ជៈប៉ូវកំលាំងធម្មជាតិ ដែលអាចផ្តល់ឲ្យយើងបាននូវសារធាតុស្ករ ជំនួយថាមពលដល់រាងកាយ។ ជាតិស្ករទទួលបានពីទឹកដូង មិនត្រឹមមិនមានផលប៉ះពាល់ដល់កោសិកា ថែមទាំងផ្តល់ប្រភពនៃATP ដែលប្រៀបបានដូចជាសាំងរបស់កោសិកាយើង។

ជាលទ្ធផលវាធ្វើឱ្យយើងបាត់ស្រេកទឹក មានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងឡើងវិញ៕

​រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]