ថៃ៖ ដំណឹងរំភើបសម្រាប់ប្រិយមិត្តអ្នកគាំទ្រ ដែលនិយមតាមដានទស្សនានូវវីដេអូកំប្លែងៗ ក៏ដូចជាសកម្មភាពប្លែកៗនានា របស់តារាហ្វេសប៊ុកថៃល្បីឈ្មោះ អ្នកស្រី Sitang Buathong ពេលនេះ មានឱកាសបានជួបតារារូបនេះដោយផ្ទាល់ហើយ ពោលគឺនៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ តារាពូកែខាងក្រវីសក់ Sitang Buathong នឹងធ្វើដំណើរមកជួបអ្នកគាំទ្រកម្ពុជា ក្រោមការអញ្ជើញពីក្លឹបកម្សាន្តមួយកន្លែងនៅក្នុង ទីក្រុងភ្នំពេញ។

យ៉ាងណាមិញ ទន្ទឹងនឹងពេលវេលា កាន់តែខិតជិតមកកាន់ផងដែរ ស្រាប់តែម្សិលមិញនេះ យាយក្រវីសក់ Sitang Buathong ក៏បានបង្ហោះជាវីដេអូឃ្លីបខ្លីមួយ ផ្ញើរមកកាន់អ្នកគាំទ្រកម្ពុជា ជាទីស្រលាញ់របស់ខ្លួនផងដែរ។ ដោយក្នុងនោះ តារារូបនេះ ក៏បាននិយាយពាក្យជំរាប់សួរ ជាភាសាខ្មែរ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាបានផ្តាំផ្ញើក្តីស្រលាញ់អស់ពីបេះដូង ទៅកាន់តែប្រិយមិត្តកម្ពុជាទាំងអស់ ដែលកំពុងតែរង់ចាំស្វាគមន៍វត្តមានអ្នកស្រី មកដល់ទឹកដីកម្ពុជាជាលើកទី១ផងដែរ។

គួរបញ្ជាក់ផងដែរថា ការអញ្ចើញមកប្រទេសកម្ពុជាលើកនេះ យាយក្រវីសក់ Sitang Buathong និង DJក៏ដូចជាតារាសម្តែងខ្មែររូបសង្ហាលោក Mike នឹងធ្វើការរួមសម្តែងជាមួយគ្នាផងដែរ៕  

តារាហ្វេសប៊ុកថៃ Sitang Buathong
តារាហ្វេសប៊ុកថៃ Sitang Buathong
តារាហ្វេសប៊ុកថៃ Sitang Buathong
តារាហ្វេសប៊ុកថៃ Sitang Buathong
តារាហ្វេសប៊ុកថៃ Sitang Buathong
Mike និង Sitang Buathong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]