ថៃ៖ រៀបការមកច្រើនឆ្នាំហើយ ប៉ុន្តែសម្រាប់តារាសម្តែងស្រី Nune Woranuch ឬដែលអ្នកគ្រប់គ្នាស្គាល់ថាជាតួនាងឡាំយ៉ង នៅតែមិនទាន់មានគម្រោងយកកូននឹងគេ ព្រោះតែនាងធ្លាប់បានបង្ហើបប្រាប់ដល់អ្នកគាំទ្រខ្លួនថា ចង់សប្បាយនឹងជីវិតបច្ចុប្បន្នសិន ជាពិសេសគឺការរកលុយ និងការសប្បាយជាមួយនឹងការងារដែលខ្លួនកំពុងតែធ្វើសព្វថ្ងៃនេះ។

ហើយក្រៅពីជីវិតធ្វើការងារតារាសម្តែងស្រី Nune Woranuch ក៏ចូលចិត្តការដើរលេងកម្សាន្តនៅតាមកន្លែងស្រស់ស្អាតជាច្រើនទៀតផងដែរ ដោយជាញឹកញាប់គេតែងតែឃើញនាងមានដំណើរកម្សាន្តទៅក្រៅប្រទេស រួមមានសុទ្ធតែប្រទេសធំៗនៅលើពិភពលោកផងដែរ។

ជាក់ស្តែងពេលទៅដើលេងនៅទីនោះ តារាស្រីរូបនេះក៏មិនភ្លេចថត និងបង្ហោះរូបភាពស្អាតៗនៅក្នុងអ៊ីនស្តារក្រាមរបស់ខ្លួនបង្អួតហ្វេនៗដែលជាអ្នកគាំទ្ររបស់ខ្លួន ហើយនៅពេលបានឃើញរូបភាពទាំងអស់នេះហើយក៏ផ្ទុះការសរសើរថាសម្រស់របស់នាងនៅតែក្មេងជាងវ័យដដែលទោះបីជាអាយុជិតខ្ទង់ ៤០ ឆ្នាំទៅហើយ។

ម្យ៉ាងវិញទៀតនោះគឺក៏មានអ្នកចំអន់លេងថា នេះហើយជាជីវិតនារីដែលមិនទាន់មានកូន អាចដើរហើរទៅណាមកណាបានតាមចិត្តចង់ មិនខុសពីនារីអ្នកនៅលីវប៉ុន្មាននោះទេ៕

តោះមកទស្សនារូបភាពស្អាតៗរបស់ Nune Woranuch កំឡុងពេលដើរលេងប្រទេសធំៗនៅលើពិភពលោកដូចខាងក្រោម៖  

Nune នៅប្រទេសចិន
Nune នៅប្រទេសចិន
Nune នៅប្រទេសចិន
Nune នៅប្រទេសចិន
Nune នៅប្រទេសស្វីស
Nune នៅអ៊ឺរ៉ុប
Nune នៅអ៊ឺរ៉ុប
Nune នៅ Daocheng
Nune នៅប្រទេសបារាំង
Nune នៅប្រទេសបារាំង
Nune នៅប្រទេសបារាំង
Nune នៅប្រទេសជប៉ុន
Nune នៅឥណ្ឌូនេស៊ី
Nune នៅឥណ្ឌូនេស៊ី
បាលី
Nune នៅអូស្រ្តាលី
Nune នៅអូស្រ្តាលី
Nune នៅ Finland
Nune នៅ Finland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]