ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ទទួល​​ទាន​អា​ហារ​ដែល​សំ​បូរ​ដោយ​ខ្លាញ់​ច្រើន​នឹង​កាត់​បន្ថយ​កម្រិត​មេជី​វិត​របស់​បុរស​។  ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​​​​ប័ត្រ​ Human Reproductionបាន​រៀប​រាប់​ថា នៅ​ក្នុង​​ការ​ពិ​សោធទៅ​លើ​បុរស​អា​មេរិក​ប្រមាណ​​ជា​៩៩​នាក់​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​​​អា​ហារ​មាន​ខ្លាញ់​ច្រើន​ជា​ប្រ​ចាំ​មាន​ការ​ថយ​ចុះ​បរិ​មាណ​ទឹក​កាម​ដែល​បាញ់​ចេ​ញ​ពី​ក្នុង​ខ្លួន​ប្រមាណ​ជា​៤៣ភាគ​រយ​ធៀប​នឹង​អ្នក​ដែល​ទទួល​ទាន​អា​ហារ​មាន​ខ្លាញ់​តិច​បំ​ផុត​។ ចំណែក​ភាព​ខាប់​ឬ​ភាព​ខ្លាំង(គុណភាព​)​​របស់​ទឹកកាម​វិញ​គឺ​ថយ​ចុះ​៣៨ភាគ​រយ​។

វេជ្ជ​បណ្ឌិត Joseph Alukalនា​យក​សុខ​ភាព​បន្ត​ពូជ​បុរស​នៅ​មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ​NYU Langone Medical Centerនិង​ជា​សាស្ត្រា​ចា​រ្យ​ជំ​នួយនៅ​​សាកល​វិទ្យា​ល័យ​NYU School of Medicineក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អា​មេរិក​បាន​និយាយ​ថា​៖«បើ​ទោះ​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​សិក្សា​ក្នុង​ទ្រង់​ទ្រាយ​តូច​ក៏​ដោយ តែ​ខ្ញុំ​គិត​ថា លទ្ធ​ផល​នេះ​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ពី​អ្វី​មួយ​ដែល​សំ​ខាន់​ ​​​​​ព្រម​ទាំង​ជួយ​រំ​លឹក​យើង​ថា សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​ពិត​ជា​ស្មុគ​ស្មាញ​ហើយ​វា​អាច​រង​ឥទ្ធិ​ពល​យ៉ាង​ងាយ​ពី​បញ្ហា​ស្រ​ដៀង​ៗ​គ្នា​ដែល​ជះ​ឥទ្ធិ​ពល​មក​លើ​សុខ​ភាព​ជា​ទូ​ទៅ​របស់​យើង​។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ភស្តុ​តាង​ដែល​បាន​រំលឹក​យើង​ថា អន្តរា​គមន៍​សុខ​ភាព​ងាយ​ៗ​មាន​ដូច​ជា​របប​អា​ហារ​និង​ការ​ហាត់​ប្រាណ ​គឺ​សុទ្ធ​តែ​ផ្តល់​ផល​ប្រ​យោជន៍​ជួយ​កែ​លំ​អ​​បរិ​មាណ​​និង​គុណ​ភាព​របស់​ទឹកកាម​ហើយ​​បង្កើត​ឱ្យ​មាន​កូន​បាន​»។

ប្រ​ភេទ​ខ្លាញ់​ដែល​អាច​រ​លាយ​បាន​(Saturated fats)គឺ​ជា​កត្តា​ដ៏​សំ​ខាន់​មួយ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​គុណ​ភាព​ទឹក​កាម​បុរស​សម្រាប់​ការ​សិក្សា​នេះ។ ខ្លាញ់​ដែល​មាន​ផ្ទុក​triglycerides​​​ នេះភាគ​ច្រើន​មាន​នៅ​ក្នុង​សាច់​សត្វមាន​ខ្លាញ់​ ប៊័រ​ ក្រែម​ និង​នៅ​ក្នុង​ប្រេង​រុក្ខ​ជាតិ​មាន​ដូចជា​ប្រេង​ដូង​ជា​ដើម​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទទួល​ទាន​​អា​ស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ច្រើន​(​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ត្រី​)​ ការ​សិក្សា​បែរ​ជា​រក​ឃើញ​ថា បរិ​មាណ​និង​គុណ​ភាព​ទឹក​កាម​របស់​ពួក​គេ​​កើន​ឡើង​២​ភាគ​រយ​ទៅ​វិញ ​ធៀប​នឹង​អ្នក​ដែល​ទទួល​ទាន​ប្រ​ភេទ​ខ្លាញ់​នេះ​(​អា​ស៊ីត​ខ្លាញ់​អូ​មេហ្គា​-៣​)​តិច​តួច ៕​

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]