ថៃ៖ ជាការពិត Aun ជាតារាភេទទី៣ម្នាក់ ដែលនៅក្នុងសង្គមសិល្បៈរបស់ប្រទេសថៃ ធ្លាប់ល្បីថា ជាតារាភេទទី៣ ដែលហ៊ានចំណាយប្រាក់រាប់សែនបាត ដើម្បីជួលបុរសយកទៅដើរកម្សាន្ត ឫក៏ដើម្បីទទួលទានអាហារជាមួយ។

ដោយឡែក ស្រាប់តែពេលថ្មីៗនេះ តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយ តារាភេទទី៣ Aun ក៏បានបង្ហាញមុខមាត់គូស្នេហ៍ដែលទាក់ទងគ្នាជាង៨ឆ្នាំ ដែលធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះ គឺថាកម្លោះរូបនេះ ក៏ថែមទាំងមានវ័យក្មេងជាងដល់ទៅ២៤ឆ្នាំផងដែរ។

មិនត្រឹមតែនៅក្មេងសង្ហាប៉ុណ្ណោះនោះទេ ប៉ុន្តែគូស្នេហ៍ម្នាក់នេះរបស់ Aun ថែមទាំងជាបុរសចេះផ្ដល់តម្លៃ និងយល់ចិត្ត ដល់តារារូបនេះ និងគ្រួសារ ហើយអ្វីដែលពិសេសនោះ គឺបានផ្ដល់កាដូជាផ្ទះវីឡាតម្លៃ១០លានបាត ដល់ខ្លួនសម្រាប់ការបញ្ចាំចិត្តថែមទៀតផង។

ទន្ទឹមជាមួយគ្នានេះដែរ មហាជនក៏បានបង្ហាញអារម្មណ៍ត្រេកអរជំនួស Aun ដែលតារាភេទទី៣ ដោយមិនត្រឹមតែបានជួបស្នេហាស្មោះនោះទេ ប៉ុន្តែថែមទាំងបានបុរសស្ថិតក្នុងក្ដីប្រាថ្នារបស់ខ្លួនផងដែរ៕ 

Aun និងគូស្នេហ៍
Aun និងគូស្នេហ៍
Aun និងគូស្នេហ៍
Aun និងគូស្នេហ៍
Aun និងគូស្នេហ៍
Aun ពិធីការិនី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]