ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែង និងអ្នកកំប្លែងវ័យក្មេង អាប៉ោយ ចៅតា ដែលជាដៃគូដ៏សាកសមកាលពីក្មេងរបស់នាយព្រែក បានដាច់ចិត្តទម្លាយពីស្ថានភាពជំងឺដ៏ធ្ងន់ធ្ងររបស់ខ្លូន កាលពីពេលថ្មីៗនេះជាសាធារណៈ។

បន្ទាប់ពីបានដឹងបែបនេះ តារាពហុជំនាញអ្នកនាងខាត់ សុឃីម ក៏បានចុះទៅសួរសុខទុក្ខដល់តារារូបនេះ នៅមន្ទីរពេទ្យដោយផ្ទាល់កាលពីព្រឹកមិញនេះ។ ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បង្កើបពីស្ថានភាពជំងឺ និងប្រាប់ពីមូលហេតុខ្លះៗ ដែលធ្វើឲ្យជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរខ្លាំងបែបនេះ។

ជាមួយគ្នានេះដែរ នាងក៏បានរៀបរាប់យ៉ាងដូច្នោះថា៖«កាលពីក្មេងគាត់ធ្លាប់ម៉ូតូរ៉ឺមក់បើកបុក កិនជើងខាងស្តាំ ហើយប៉ះតម្រងនោមនឹងក្រលៀន បណ្ដាលឲ្យហើមជើង និងនោមមិនចេញ តែពេលនោះក៏បានមន្ទីពេទ្យគន្ធបុប្ផាជួយសង្រ្គោះ ឲ្យមានសភាពធម្មតាវិញ ហើយក៏លែងចាប់អារម្មណ៍ព្រោះគិតថាមិនអី មិននឹកស្មានថាមកដល់ពេលនេះ ជំងឺវាបានធ្វើទុក្ខឡើងវិញ ដែលបណ្ដាលឲ្យខូចតម្រងនោម និងក្រលៀន ឈានដល់ដំណាក់កាលលាងឈាម»។

ក្រោយពីបានស្តាប់ហេតុផល ដែលធ្វើឲ្យសភាពជំងឺរបស់លោកកាន់តែធ្ងន់បែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន ពិតជារន្ធត់នៅក្នុងចិត្ត និងអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលមិននឹកស្មានត្រូវ ជួបរឿងបែបនេះសោះ។ តែទោះជាយ៉ាងណា ក៏នឹងសង្ឃឹមថាមានសម្បុរសជន និងមិត្តសិល្បៈ ជួយដល់លោក៕

សូមទស្សនវីដេអូខាងក្រោមនេះ៖ 

តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
តារាសម្តែងអាប៉ោយ ចៅតា
ខាត់ សុឃីត ចុះសួរសុខទុក្ខ អាប៉ោយ ចៅតា
ខាត់ សុឃីត ចុះសួរសុខទុក្ខ អាប៉ោយ ចៅតា
ស្ថានភាព អាប៉ោយ ចៅតា ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]