តៃវ៉ាន់៖ ធ្លាប់តែល្បីព្រះនាងម្ចាស់លក់សាច់ជ្រូក បុរសសង្ហាលក់ម្សៅទឹកដោះគោ និងទេពធីតាប៊័រហ្គ៊័រម៉ាក់ដូណាល់ ប៉ុន្តែពេលនេះលេចមុខព្រះនាងមច្ឆាម្នាក់ទៀត នៅកោះតៃវ៉ាន់ ដែលធ្វើឱ្យប្រុសក្មេង និងចាស់ស្ទាវមួយចំនួនលែងចង់ដើរផ្សារទំនើបអីទៀតហើយ ព្រោះប្រហែលជាគ្មានចំណីចក្ខុ និងក្លិនក្រអូបឈ្ងុយឈ្ងប់ដកចិត្តមិនរួច ដូចផ្សារត្រីមួយកន្លែង ដែលកំពុងល្បីយ៉ាងខ្លាំងតាមបណ្តាញសង្គមនេះទេ។

ស្រីស្រស់លក់ត្រី

ល្បីក៏ព្រោះតែនារីម្នាក់ដែលមានមុខមាត់គួរឱ្យចាប់ចិត្តប្រតិព័ទ្ធ សាច់សខ្ចីដូចបណ្តូលចិត្តគួរឱ្យចង់ថ្នាក់ថ្នម ច្រមុះស្រួចគួរឱ្យចង់ច្បូតលេង និងបបូរមាត់មានមន្តស្នេហ៍គួរឱ្យចង់គយគន់ និយាយទៅគឺសមតែជាហង្សសួគ៌នៅកន្លែងខ្ពង់ខ្ពស់ មិនចេះធ្វើការងារធ្ងន់ ឬប្រឡាក់ខ្លួនក្នុងមជ្ឈដ្ឋានដូច្នេះឡើយ ប៉ុន្តែបែរជាមិនគិតខ្វល់អ្វីច្រើន ខុសពីស្រីៗមួយចំនួន ទោះស្អាតឬមិនសូវស្អាត ប៉ុន្តែមានចរិតតួឯក ខ្លាចខ្មាសគេ ខ្លាចអីចេះខ្លាចអីចុះ។

គួរបញ្ជាក់ថា ក្រោយវីដេអូថតដោយអតិថិជនម្នាក់ ដែលបានបង្ហោះចូលហ្វេសប៊ុកកាលពីម្សិលមិញ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយម្ចាស់គណនីថែមទាំងបានសរសេរថា “ម៉ាក់ហ្អា៎ ចាប់ពីស្អែកទៅ កូននឹងជួយម៉ាក់ទិញត្រីរាល់ថ្ងៃ”។

ស្រីស្រស់លក់ត្រី

ក្រោយមកទើបគេដឹងថា ស្រីស្រស់ដែលទំនងជានៅក្រមុំមិនទាន់មានគូស្រករនេះ ជាកូនអាជីវករនៅផ្សារត្រីមួយកន្លែងក្នុងក្រុង ឆាងហួរ។ ស្ថិតក្នុងវ័យ ២៦ ឆ្នាំ កញ្ញាដែលមានឈ្មោះ លាវ ផេងផេង គឺជាអ្នកបង្ហាញម៉ូត និងជាអ្នករាំសម្រាប់កម្មវិធីប្រូម៉ូសិនផ្សេងៗ ហើយតាមពិតការលក់ត្រីនេះ គឺនាងគ្រាន់តែមកជួយលក់ម្តាយរបស់ខ្លួនប៉ុណ្ណោះ។

ទោះយ៉ាងណា នាងបានអរគុណដល់អតិថិជនទាំងអស់ចំពោះការគាំទ្រ និងប្រាប់ថាខ្លួននឹងមកលក់ទៀតនៅព្រឹកស្អែក។ មិនខុសពីការរំពឹងទុកឡើយ គឺអតិថិជនតម្រង់ជួរគ្នាទិញនៅតូបរបស់ម្តាយនាងតែម្តង។ ទាក់ទងនឹងរឿងនេះ ម្តាយស្រីលាវបានរៀបរាប់ថា កូនរបស់ខ្លួនជាមនុស្សដើរតាមគន្លងធម៌ណាស់ ហើយរាល់ពេលទំនេរម្តងៗ នាងតែងមកជួយលក់ព្រោះបារម្ភខ្លាចថាអ្នកមានគុណហត់ខ្លាំង។ 

ស្រីស្រស់លក់ត្រី

លោកអើយលោក! បើល្អទាំងព្រមបែបនេះ តើអ្នកណាដែលថាមិនលង់នោះ? តោះបងៗបុរសៗដែលនៅលីវ! បើបានទៅលេងកោះតៃវ៉ាន់ កុំភ្លេចឆ្លៀតទៅជួយទិញគាត់ផងណា។ បញ្ជាក់៖ អ្នកមានគូហើយក៏ទិញបានដែរ ប៉ុន្តែសូមប្រយ័ត្នវែកឆាហោះដោយមិនដឹងខ្លួន៕

កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង
កញ្ញា លាវ ផេងផេង

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]