អាមេរិក៖ យោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយក្នុងថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា រដ្ឋអាឡាស្កាបានទទួលរងនូវគ្រោះរញ្ជួយដី កម្រិត៧វ៉ិចទ័រ កាលពីថ្ងៃទីសុក្រ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។ ហេតុការណ៍នេះបានធ្វើឲ្យ បាក់ផ្លូវហាយវ៉េមួយខ្សែចុះទៅក្រោមដីស្តែងៗ បណ្តាលឲ្យអ្នកដំណើរជាច្រើនខកខានមិនអាចឆ្លងកាត់បាន។ 

គួរបញ្ជាក់ថា ផ្លូវហាយវ៉េដែលបានស្រុតបន្ទាប់ពីការរញ្ជួយដីនេះ គឺជាផ្លូវមួយខ្សែដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិអាមេរិកទៅរដ្ឋមីនីសូតាដ្រាយ។ 

ផ្លូវអាឡាស្កាដែលស្រុតបន្ទាប់ពីរញ្ជួយដី

យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបានធ្វើឲ្យរឿងដ៏មិននឹកស្មានមួយកើតឡើង។ ពួកគេបានជួលវិស្វករជំនាញៗនិងកម្មករជាច្រើននាក់ទៅជួសជុលផ្លូវនេះឲ្យដូចដើមវិញ ក្នុងរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ។ ពួកគេបានបើកសម្ពោធផ្លូវនេះឲ្យប្រជាជនប្រើប្រាស់វិញក្នុងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ

គួររម្លឹកថា ផ្លូវនេះបានទទួលរងការខូចខាតនៅក្នុងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែរំលងត្រឹម៤ថ្ងៃប៉ុណ្ណោះ អាមេរិកបានធ្វើវាល្អស្អាតដូចដើមវិញបាន។

ក្រោយហេតុការណ៍នេះធ្វើប្រជាជនអាមេរិកសឹងមួយប្រទេស មានមោទនភាពនឹងជាតិសាសន៍របស់ខ្លួនមែនទែន។ បន្ទាប់ពីពួកគេឃើញថា ផ្លូវមួយខ្សែដែលបានបាក់បែកខ្ទេចខ្ទីប្រែជាល្អស្អាតមកវិញត្រឹមពេលដ៏ខ្លី។

ផ្លូវអាឡាស្កាដែលស្រុតបន្ទាប់ពីរញ្ជួយដី

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានប្រើកញ្ចប់ទឹកប្រាក់ប្រមាណ ៥លានដុល្លារដើម្បីជួសជុលផ្លូវមួយខ្សែនេះ។

យោងតាមប្រសាសន៍របស់អាជ្ញាធរអាមេរិកផ្ទាល់បានឲ្យដឹងថា រដ្ឋអាឡាស្កាបានរងការខូចខាតច្រើនណាស់បន្ទាប់ពីហេតុការណ៍នេះ។ ពួកគាត់បន្តថា “យើងត្រូវចំណាយទឹកប្រាក់និងកម្លាំងជាច្រើនទៀត សម្រាប់ជួសជុលទីកន្លែងប្រហែលជា៥០ផ្សេងទៀត ដែលបានរងការខូចខាតដោយសារគ្រោះរញ្ជួយដី”។ 

គួរបញ្ជាក់ថា ហេតុការណ៍ស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងក្នុងប្រទេសជប៉ុននៅឆ្នាំ២០១១ដែរ។ កាលគ្រានោះ ផ្លូវមួយខ្សែនៅតំបន់ ណាកា (Naka) ត្រូវបានស្រុតបាក់បែកដូចគ្នា បន្ទាប់ពីការរញ្ជួយដី កម្រិត៩វ៉ិចទ័រ។ តែពេលនោះជប៉ុនចំណាយពេល ៦ថ្ងៃប៉ុណ្ណោះ ក្នុងការជួសជុលវាឲ្យដូចដើម៕

មុននិងក្រោយការរញ្ជួយដីនៅអាមេរិក
មុននិងក្រោយការរញ្ជួយដីនៅជប៉ុន
តំបន់ដែលទទួលរងការខូតខាតនៅអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]