ព័រទុយហ្គាល់៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa ស្រាប់តែស្រក់ទឹកមាត់ចេញមកក្រៅ ក្នុងអំឡុងពេលចាប់ដៃជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើអ៊ីនធើណេត។

ព្រឹត្តិការណ៍នៅពេលនោះ

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានមកទីក្រុង Lisbon ជួបជាមួយប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa ដើម្បីពិភាក្សាអំពីការវិនិយោគដែលមានសក្តានុពលស្របតាមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ ដែលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

វីដេអូមួយត្រូវបានបង្ហោះចែកចាយតៗគ្នានៅលើអ៊ីនធើណេតកាលពីថ្ងៃអង្គារកន្លងទៅនេះ។ គេឃើញលោក Marcelo Rebelo de Sousa ស្រាប់តែស្រក់ទឹកមាត់ចេញមកក្រៅភ្លាមៗ ខណៈពេលចាប់ដៃជាមួយលោកស៊ី ជិនភីង។ លោក Marcelo Rebelo de Sousa ព្យាយាមគេចមុខចេញកុំឲ្យកាមេរ៉ាថតជាប់ តែនៅតែគេថតជាប់ដដែល។

យ៉ាងណាមិញវីដេអូនេះកំពុងល្បីនៅលើអ៊ីនធើណេត ហើយអ្នកខ្លះបាននិយាយថា ការវិនិយោគរបស់ចិនប្រាកដជាធំណាស់ហើយទើបធ្វើឲ្យលោក Marcelo Rebelo de Sousa ស្រក់ទឹកមាត់បែបនេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មតិយោបល់របស់អ្នកលេងអ៊ីនធើណេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]