ភ្នំពេញ៖ ឡាគ្លីនិក (LaClinique) ដែលជាគ្លីនិកបារាំងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៨នេះ បានបើកសម្ពោធគ្លីនីករបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញជាផ្លូវការហើយ ដោយនឹងផ្តល់ជូនការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោកយ៉ាងមានប្រសិទ្ធភាព និងមានទំនុកចិត្តជាទីបំផុត ដល់អតិថិជនពីសំណាក់អ្នកឯកទេសដ៏ស្ទាត់ជំនាញមកពីប្រទេសបារាំង។

ពិធីបើកសម្ពោធគ្លីនីក LaClinique

LaClinique បានធ្វើកិច្ចសហការជាមួយគ្លីនិក ខេមា ដែលជាគ្លីនិកដ៏ល្បីល្បាញមួយដែលមានស្តង់ដារខ្ពស់ហើយស្របទៅនឹងស្តង់ដារបរទេស ដែលមានទីតាំងស្ថិតនៅអាគារលេខ ២៨ ផ្លូវលេខ ២៩៤ សង្កាត់បឹង កេងកងទី ១ រាជធានីភ្នំពេញ ដោយ LaClinique នៅជាន់ទី៩ ។ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ LaClinique គឺជាគ្លីនិកថ្មី និងតែមួយគត់សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការវះកាត់កែសម្ផស្សប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។

ពិធីបើកសម្ពោធគ្លីនីក LaClinique

LaCLinique មានក្រុមគ្រូពេទ្យឯកទេស ដែលមានជំនាញផ្នែកវះកាត់ផ្សេងៗគ្នាសរុបចំនួន ១១ រូប ហើយជារៀងរាល់ខែ តែងតែមានគ្រូពេទ្យម្នាក់ក្នុងចំណោម ១១ នាក់ នឹងធ្វើដំណើរពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា ដើម្បីប្រចាំការរយៈពេលចំនួនពីរសប្តាហ៍ និងជួបផ្តល់ប្រឹក្សា ព្រមទាំងធ្វើការវះកាត់ជូនដល់អតិថិជន។ ក្រុមគ្រូពេទ្យឯកទេសវះកាត់ទាំងអស់នោះ មានដូចរាយនាមខាងក្រោម៖

1. លោកវេជ្ជបណ្ឌិត Michel CHABAUD 
2. លោកស្រីវេជ្ជបណ្ឌិត Catherine FYON-LAURENT
3. លោកវេជ្ជបណ្ឌិត Nicolas GEORGIEU
4. លោកវេជ្ជបណ្ឌិត Pierre NGUYEN
5. លោកវេជ្ជបណ្ឌិត Remy ZALTA
6. លោកវេជ្ជបណ្ឌិត Kolia CILIRIE
7. លោកវេជ្ជបណ្ឌិត Jean-Luc JAUFFRET
8. លោកវេជ្ជបណ្ឌិត Patrice FAVOLI
9. លោកវេជ្ជបណ្ឌិត Regis COURBIER
10. លោកវេជ្ជបណ្ឌិត Emmanuel DELAUNAY
11. លោកវេជ្ជបណ្ឌិត Olivier HULARD

គ្រូពេទ្យឯកទេសផ្នែកវះកាត់ទាំងអស់របស់ LaCLinique ពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំ និងមានសមត្ថភាពខ្ពស់ក្នុងការវះកាត់កែសម្ផស្សយ៉ាងស្ទាត់ជំនាញ។ ក្រុមគ្រូពេទ្យទាំងនោះនឹងផ្តល់ជូនដល់ អតិថិជននូវការវះកាត់ និងការព្យាបាលដ៏ល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចគ្នាទៅនឹងវិធីសាស្ត្រដែលពួកគាត់បានអនុវត្តនៅក្នុងប្រទេសបារាំងយ៉ាងដូច្នេះដែរ។

លោកវេជ្ជបណ្ឌិត Michel CHABAUD ឯកទេសផ្នែកវះកាត់កែសម្ផស្ស បានមានប្រសាសន៍ឲ្យដឹងថា៖ 

«ការប្រមូលផ្តុំនូវក្រុមគ្រូពេទ្យឯកទេសជំនាញជនជាតិបារាំង ដែលសុទ្ធសឹងតែមានជំនាញឯកទេសច្បាស់លាស់ខាងផ្នែកវះកាត់កែសម្ផស្ស ធ្វើឲ្យសម្រស់ស្រស់ស្អាតដូចពីធម្មជាតិ ហើយប្រកបដោយគុណភាព និងសុវត្ថិភាពទាំងនេះ គឺជាអាទិភាពដ៏ចម្បងរបស់យើង ។ បេសកកម្មរបស់យើង គឺផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពខ្ពស់នៅក្នុងលក្ខខណ្ឌប្រកបដោយសុខសុវត្ថិភាពជាទីបំផុត។ ភាពចេះបត់បែន និងចេះយល់ពីកាលៈទេសៈរបស់យើង អាចធ្វើឱ្យយើងទទួលសម្រេចបាននូវលទ្ធផលយ៉ាងគាប់ប្រសើរ ហើយលទ្ធផល និងសមិទ្ធផលទាំងអស់នោះត្រូវបានគេកោតសរសើរនៅពាសពេញពិភពលោក ដែលវាជារឿយៗត្រូវបានគេទទួលស្គាល់ និងមានអារម្មណ៍ថា “the French touch” ពោលគឺដូចបានទទួលសេវាកម្មកែសម្ផស្សនៅក្នុងប្រទេសបារាំងអ៊ីចឹងដែរ»។
ពិធីបើកសម្ពោធគ្លីនីក LaClinique

លោកវេជ្ជបណ្ឌិតបានបន្តថា៖

«ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែបានធ្វើដំណើរទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ដើម្បីស្វែងរកសេវា និងទទួលការវះកាត់កែសម្ផស្សដែលប្រកបដោយគុណភាព និងមានលក្ខណៈស្តង់ដារ។ តែឥឡូវនេះ លោកអ្នកក៏ដូចជាប្រជាជនកម្ពុជាទាំងអស់មិនចាំបាច់ព្រួយបារម្ភពីរឿងនេះតទៅទៀតឡើយ ដោយសារតែវត្តមានរបស់ LaClinique ភ្នំពេញនឹងផ្តល់ជូននូវការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោក ប្រកបដោយប្រសិទ្ធភាពបំផុតពីសំណាក់គ្រូពេទ្យឯកទេសដ៏ស្ទាត់ជំនាញដែលមកពីប្រទេសបារាំង។ លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យរបស់ LaClinique ទៀតសោតសុទ្ធសឹងតែបានបញ្ចប់ការសិក្សាពីសាលាពេទ្យ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសបារាំង និងអឺរ៉ុប ដោយទទួលបានសញ្ញាបត្រដែលមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលខ្ពស់ និង មានជំនាញក្នុងការវះកាត់កែសម្ផស្ស និងការវះកាត់កែតម្រូវផ្សេងៗទៀតផងដែរ»។

កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ទាំងអស់របស់គ្លីនិកនេះត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយក៏មានការបោះពុម្ពផ្សាយ ជាឯកសារជាច្រើននៅក្នុងមុខវិជ្ជាវេជ្ជសាស្រ្ត ដែលត្រូវបានយកទៅប្រើប្រាស់នៅតាមកិច្ចប្រជុំ ឬ សិក្ខាសាលាអន្ដរជាតិនានា ព្រមទាំងមានបង្រៀននៅតាមបណ្តាសាកលវិទ្យាល័យល្បីៗជាច្រើនទៀតនៅក្នុងសកលលោក។

លោកស្រីវេជ្ជបណ្ឌិត Catherine FYON-LAURENT បានអះអាងថា៖

«LaClinique គឺជាគ្លីនិកកែសម្ផស្សតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោក និងផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះលោកអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន និងចំណាយពេលវេលាយូរក្នុងការវះកាត់កែសម្ផស្សនៅក្រៅប្រទេសទៀតទេ ពីព្រោះ LaClinique ភ្នំពេញ បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ដែលមានក្រុមវេជ្ជបណ្ឌិតប្រកបដោយជំនាញឯកទេសច្បាស់ លាស់ជាច្រើនរូបមកពីប្រទេសបារាំង ដែលសុទ្ធសឹងតែមានបទពិសោធន៍ជាង២០ឆ្នាំលើការវះកាត់កែសម្ផស្ស»៕
ពិធីបើកសម្ពោធគ្លីនីក LaClinique

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]