ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីនាដើមឆ្នាំនេះ តារាសម្ដែងស្រី កញ្ញា Maypitchy បានបង្ហោះវីដេអូយំសោក ខូចចិត្តរឿងត្រូវមិត្តប្រុសនាងលួចលាក់ទៅទាក់ទងនឹងស្រីផ្សេង រហូតត្រូវនាងបង្ខំចិត្តចែកផ្លូវគ្នា។

បន្ទាប់ពីត្រូវខកចិត្តរឿងស្នេហា អស់រយៈពេលជិតមួយឆ្នាំមកនេះ នៅទីបំផុតតារាសម្ដែងស្រី កញ្ញា Maypitchy ក៏បានសម្រេចចិត្តបើកបង្ហាញមុខមាត់សង្សារថ្មី ដែលជាកម្លោះអ្នករកស៊ីម្នាក់ ដែលស្គាល់គ្នាតាមរយៈមិត្តភក្តិរបស់នាងផងដែរ។

យោងតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតថៃ កាលពីម្សិលមិញនេះ តារាសម្ដែងស្រី កញ្ញា Maypitchy ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ពួកគេពិតជាកំពុងតែស្ថិតក្នុងទំនាក់ទំនងស្នេហាគ្នាពិតប្រាកដមែន ប៉ុន្តែរូបនាងក៏សុំមិនទាន់ហៅថាសង្សារល្អជាង ដោយសុំត្រឹមហៅថាជាមនុស្សយល់ចិត្ត ព្រោះថានាង និងបុរសរូបនោះទើបតែចាប់ផ្ដើមទាក់ទងគ្នាបានជាង២ខែតែប៉ុណ្ណោះ។

ជាមួយនឹងការបង្ហាញមុខមាត់សង្សារថ្មីៗនេះ ក៏មានការចូលរួមអបអរសាទរពីមហាជនដែលតែងតែគាំទ្ររូបនាង និងជាពិសេសក៏បានជូនពរឲ្យពួកគេស្រលាញ់គ្នា ជារៀងរហូតផងដែរ៕

Maypitchy
Maypitchy
Maypitchy មិត្តភក្តិ និងសង្សារថ្មី
Maypitchy មិត្តភក្តិ និងសង្សារថ្មី
Maypitchy មិត្តភក្តិ និងសង្សារថ្មី
Maypitchy និងសង្សារថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]