កូរ៉េខាងត្បូង៖ បើនិយាយពីតារាសម្តែងកូរ៉េវ័យក្មេងកាលពីច្រើនឆ្នាំមុន ប្រិយមិត្តមួយចំនួន ដែលជាអ្នកតាមដានប្រាកដជាស្គាល់ពួកគេមិនខាននោះទេ ព្រោះតារាវ័យក្មេងទាំងនោះ ពិតជាមានប្រជាប្រិយភាពខ្លាំង ក្នុងរឿងដែលពួកគេសម្តែង។

យ៉ាងណាមិញ គិតមកទល់ពេលនេះវិញ តារាក្មេងៗទាំងនោះពួកគេបានផ្លាស់ប្តូររូបរាង មកពេញវ័យអស់ទៅហើយ ហើយពួកគេក៏នៅតែបន្តអាជីពជាតារាសម្តែងដដែល ព្រោះថានៅពេលដែលពួកគេធំពេញរូបពេញរាង សម្រស់របស់ពួកគេក៏កាន់តែស្រស់ស្អាតខ្លាំង គួរឲ្យទាក់ទាញផងដែរ៕

ចង់ដឹងថាតារាវ័យក្មេងទាំងនោះ ពេលធំពេញវ័យមានការប្រែប្រួលសម្រស់បែបណាខ្លះ តោះតាមដានខាងក្រោម៖

១. Kim Hyun Soo

នៅពេលនេះ Hyun Soo មានអាយុ១៨ឆ្នាំហើយ ។ តារាសម្តែងរូបនេះបានចេញសម្តែងដំបូងនៅឆ្នាំ២០១១ ក្នុងរឿង “The Crucible” ពេលនាងអាយុ១១ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះនាង បានសម្តែងក្នុងរឿង “My love From the star” ថែមទៀតផង។ 

Kim Hyun Soo

២. Kim Yoo Jung

នាង Kim Yoo Jung ចេញសម្តែងដំបូងក្នុងស្ពតពានិជ្ជកម្មមួយនៅអាយុ៥ឆ្នាំ ហើយចាប់តាំងពីពេលនោះមកនាងក៏ចាប់ផ្តើមរីកចម្រើនក្នុងវិស័យនេះ។ មកទល់ពេលនេះ នាងមានអាយុ១៩ឆ្នាំហើយ ហើយនាងក៏នៅតែបន្តអាជីពជាតារាសម្តែងនេះផងដែរ។ 

Kim Yoo Jung

៣. Kim So Hyun

នាង Kim So Hyun ចាប់ផ្តើមអាជីពរបស់នាងតាំងពីកុមារភាពក្នុងឆ្នាំ២០០៦។ ហើយបើគិតមកទល់ពេលនេះ ដោយសារតែសម្រស់ពេលពេញវ័យកាន់តែស្រស់ស្អាត នាងក៏ក្តោបបានតំណែងជាតួឯកស្រីផងដែរ។ 

Kim So Hyun

៤. Seo Shi Ae

ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំតួក្មេងស្រីរូបនេះ ព្រោះថានាងពិតជាពូកែសម្តែង និងល្បីខ្លាំងនៅជំនាន់នោះ។ ពេលនេះរូបរាងរបស់នាងបានផ្លាស់ប្តូរទាំងស្រុង ក៏ប៉ុន្តែនៅតែស្រស់ស្អាតដដែល។ 

Seo Shi Ae

៥. Lee Se Young

នាង Lee Se Young ចាប់ផ្តើមសម្តែងដំបូងនៅឆ្នាំ១៩៩៧ ក្នុងរឿង “The Brother’s River”។ ប៉ុន្តែប្រជាប្រិយភាពរបស់នាង ចាប់ផ្តើមទទួលស្គាល់ពីសំណាក់មហាជនក្នុងឆ្នាំ២០០៤ ក្នុងរឿង “When I Turned Nine” និង “Lovely Rivals”។ មកទល់ពេលនេះ នាងមានអាយុ២៧ ឆ្នាំហើយ ប៉ុន្តែនាងនៅតែទទូលបានប្រជាប្រិយភាពដដែល។ 

Lee Se Young

៦. Jung In Sun

នាង Jung In Sun ចាប់ផ្តើមអាជីពរបស់ខ្លួននៅអាយុ៦ឆ្នាំ ក្នុងរឿង “You”។ ហើយចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមទទួលបានប្រជាប្រិយភាពពីសំណាក់មហាជន។ មកទល់បច្ចុប្បន្ន នាង Jung In Sun នៅតែបន្តអាជីពជាតារាសម្តែងដដែល ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញ នាងកាន់តែស្រស់ស្អាតជាងមុនទៅទៀត៕ 

Jung In Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]