ចិន៖ ក្មេងស្រីម្នាក់នេះបានប្រាប់ឪពុកនាងថា នៅផ្ទះដាច់ភ្លើង មិនអាចធ្វើកិច្ចការសាលាបានទេ ងងឹតណាស់មិនអាចមើលអក្សរនិងលំហាត់ដែលគ្រូដាក់ឲ្យបានដែរ។  រំពេចនោះ បុរសដែលជាឪពុកបានប្រាប់កូនស្រីវិញថា "រៀបចំសៀវភៅនិងកិច្ចការចាំបាច់ដាក់ចូលក្នុងកាតាបឲ្យហើយទៅ"

ក្រោយមកលោកក៏បាននាំនាងទៅស្ថានីយ៍រថភ្លើងវូហាន ដើម្បីធ្វើកិច្ចការសាលាទាំងអស់នោះទាល់តែបាន។ នេះយោងតាមសារព័ត៌មាន Shanghaiist ដែលបានចេញផ្សាយក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ

តាមខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងស្ថានីយ៍រថភ្លើងខាងលើបានបង្ហាញពីទិដ្ឋភាព ឪពុកកូនទាំងពីរកំពុងអង្គុយនៅលើឥដ្ឋជិតមាត់ទ្វារចេញក្នុងស្ថានីយ នាម៉ោង ប្រហែល ៩:១៦នាទីយប់។ អំឡុងពេលនោះ បុរសជាឪពុកបានទៅអង្គុយក្បែរកូនស្រីដើម្បីពិនិត្យមើលការងាររបស់នាង។

ក្រោយមកអ្នកគ្រប់គ្រងស្ថានីយរថភ្លើងម្នាក់ដើរចូលមក ហើយប្រាប់ឪពុកកូនទាំងពីរឲ្យទៅបន្តធ្វើកិច្ចការនៅក្នុងការិយាល័យរបស់គាត់វិញ។ មិនតែប៉ុណ្ណោះ គាត់ពិតជារំភើបចិត្តនឹងទង្វើលះបង់មិនខ្ជិលច្រអូសរបស់បុរសជាឪពុកយ៉ាងខ្លាំង។ គាត់ថែមទាំងឆុងតែក្តៅពីរកែវឲ្យពួកគេថែមទៀតផង។

យោងតាមសារព័ត៌មានដដែលបានបង្ហាញថា កូនស្រីបុរសខាងលើបានបញ្ចប់កិច្ចការសាលានៅម៉ោងប្រហែលជា១១យប់។ ហើយក្នុងអំឡុងពេលដែលនាងធ្វើកិច្ចការសាលានេះ គេឃើញថាឪពុកនាងមិនបានទៅណាឡើយ ពោលគឺគាត់នៅបន្តរង់ចំាកូនស្រីរហូតដល់បំពេញកិច្ចការរួចរាល់៕

មានវីដេអូនៅខាងក្រោម៖  

ឪពុកកំពុងអង្គុយចាំកូនស្រីធ្វើកិច្ចការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]