ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន សានដារ៉ា (SANDARA) បានបើកសម្ពោធសាខាទី៥ ជាផ្លូវការនៃហាងលក់គ្រឿងអលង្ការម៉ាក PANDORA និងនាឡិកាដៃម៉ាក BERING នៅក្នុងផ្សារទំនើបអ៊ីអន២សែនសុខស៊ីធី ក្នុងបរិយាកាសយ៉ាងអធិកអធម។

ក្នុងកម្មវិធីដ៏អធិកអធមមួយនេះ ក៏មានការចូលរួមពីបណ្តាភ្ញៀវកិត្តិយសជាច្រើន ក្រោយវត្តមានដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផារី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។ លើសពីនេះ ក៏មានតារាម៉ូដែលល្បីៗជាច្រើនទៀត បាននាំគ្នាលេងខ្លួនយ៉ាងស្អាតៗ ថែមទាំងបំពាក់ជាមួយនឹងគ្រឿងអលង្ការម៉ាកដ៏ល្បីមួយនេះផងដែរ។ 

ការបើកសម្ពោធPANDORA
លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផារី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

មិនត្រឹមតែប៉ុណ្ណោះPANDORA ក៏បានបង្ហាញនូវម៉ូតគ្រឿងអលង្ការ ដែលទើបនឹងច្នៃម៉ូតថ្មី ដែលមានរូបរាងយ៉ាងស្រស់ស្អាត និងមានការបញ្ចុះតម្លៃរហូតដល់ ១៥ភាគរយ នៅក្នុងឪកាសកម្មវិធីសម្ពោធមួយនេះ។

លើសពីនេះទៅទៀត ក៏មានអតិថិជនជាច្រើន បាននាំគ្នាចូលទស្សនាសាកសួរពីម៉ូតគ្រឿងអលង្ការម៉ាកដ៏ល្បី លំដាប់ថ្នាក់ពិភពលោកនេះផងដែរ។

ការសម្ពោធម៉ាកហាងថ្មីៗទាំង២នេះ គឺជាហាងដែលលក់នូវ គ្រឿងអលង្ការម៉ាកដ៏ល្បី របស់ប្រទេសដាណីម៉ាក ខណៈពេលដែល PANDORA គឺជាម៉ាកគ្រឿងអលង្ការធំជាងគេនៅលើពិភពលោក និងក្រុមហ៊ុន BERING ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីដើមឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឃប្រណីតភាព ដែលជាជម្រើសដ៏សមរម្យសម្រាប់សុភាពបុរស និងនារី។ 

ការបង្ហាញម៉ូតថ្មីរបស់PANDORA
ការបង្ហាញម៉ូតថ្មីរបស់PANDORA
ការបង្ហាញម៉ូតថ្មីរបស់PANDORA

ទន្ទឹមនឹងនេះផងដែរ លោកJohn Lim ប្រធានគ្រប់គ្រងម៉ាកដ៏ល្បីមួយនេះ ក៏បានមានប្រសាសន៍យ៉ាងដូច្នោះថា៖

«ទីផ្សារលក់រាយនៅប្រទេសកម្ពុជា មានការប្រកួតប្រជែងខ្ពស់ វាក៏ហាក់ដូចជាផ្តល់ឱកាសតិចតួចបំផុតសម្រាប់ផលិតផលម៉ាកល្បីៗ ដែលកំពុងស្វែងរកទីផ្សារ។ប្រជាជនមួយចំនួននិយមទិញផលិតផលម៉ាកល្បីៗពីក្រៅប្រទេស ក្នុងពេលដំណើរកម្សាន្ត ជាពិសេសតាមប្រទេសតំបន់អាស៊ី។ ដូច្នោះប្រសិនបើយើងផ្តល់សេវាកម្មក្នុងស្រុកឲ្យមាន លក្ខណៈល្អប្រសើរទៅតាមស្តង់ដា ដូចនៅក្រៅប្រទេសនោះនឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកផលិតផលម៉ាកល្បីៗ នៅប្រទេសកម្ពុជាក្នុងតម្លៃសមរម្យ និងគុណភាពខ្ពស់»។
លោកThierry Tea ជាCEOម៉ាកដ៏ល្បីទាំងនេះ

បន្ទាប់ពីកម្មវិធីនេះ បានចាប់ផ្តើមរួច PANDORA និងនាឡិកាម៉ាក BERING ក៏បានធ្វើការចាប់ឆ្នោតផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនផងដែរ ដោយក្នុងនោះមានអតិថិជនចំនូន២រូបដែលមានសំណាង ឈ្នះនាឡិការ និងគ្រឿងអលង្ការម៉ាកដ៏ល្បីទាំងពីរនេះ ដោយសេចក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរ ថាក្រុមហ៊ុន សានដារ៉ា (SANDARA) ត្រូវបានបង្កើតឡើង ក្រោមការវិនិយោគរវាងសម្ព័ន្ធសហគ្រាសចម្រុះ កាណាឌីយ៉ា និងក្រុមហ៊ុន NEGOCIA ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលក់រាយ និងចែកចាយនូវផលិតផលឧស្សាហកម្ម ដែលមានស្តង់ដាអន្តរជាតិ មានភាពច្នៃប្រឌិត និងផ្តល់តម្លៃសមរម្យ ខណៈដែលយើងទាំងអស់គ្នាបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ហើយការលូតលាស់របស់ក្រុមហ៊ុនមួយនេះ ក៏ឆាប់រហ័ស ដែលបានបង្កើតនៅសាខាទាំង៥ និងមានបុគ្គលិក៣០នាក់៕

សម្រាប់ពត៌មានលម្អិត សូមទាក់ទងទៅកាន់៖ www.sandara.asia ឬតាមអាសយដ្ឋាន៖ Canadia Tower, 3rd Floor, 315 Ang Doung ST. Khan Daun Penh, Phnom Penh, Cambodia 

កម្មវិធីបើកសម្ពោធPANDORA និងនាឡិកាម៉ាក BERING
កម្មវិធីបើកសម្ពោធPANDORA និងនាឡិកាម៉ាក BERING

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]