ថៃ៖ នាឱកាសខួបគម្រប់ចូលវ័យ៤០ឆ្នាំនេះ កំពូលតារាសម្ដែងស្រី កញ្ញា Aum Patcharapaត្រូវបានគ្រួសារ និងមិត្តភក្តិជិតស្និទ្ធជាច្រើន បានរៀបចំកម្មវិធីSurpriseដល់រូបនាងជាបន្តបន្ទាប់។

ប៉ុន្តែក្នុងនោះដែរ អ្វីដែលរឹតតែធ្វើឲ្យថ្ងៃខួបកំណើតរបស់កំពូលតារាសម្ដែងស្រី Aum Patcharapa នាឆ្នាំនេះកាន់តែមានអត្ថន័យជាងនេះទៅទៀតនោះ គឺថាកាលពីយប់មិញនេះ បុរសដែលល្បីថាជាគូស្នេហ៍នាង បានរៀបចំSurpriseខួបដល់រូប យ៉ាងអធិកអធម ដោយជាមួយគ្នានោះ មានការចូលរួមរៀបចំពីមិត្តភក្តិរបស់នាង ជាច្រើននាក់ផងដែរ។

ហើយលើសពីនេះទៅទៀត សម្រាប់ក្នុងឱកាសដ៏ពិសេសមួយនេះ បុរសខាងលើរូបនោះដែរ ក៏បានច្រៀងចម្រៀងជូនទៅដល់ Aum និងជាពិសេសនោះ បានហៅរូបនាងថា មនុស្សសំខាន់របស់លោកពេញមាត់ៗតែម្ដង នៅចំពោះមុខមនុស្សជាច្រើនថែមទៀៀតផង។

ទន្ទឹមនឹងទង្វើទាំងអស់នេះ បានស្ដែងឲ្យមហាជនមើលឃើញថាអ្នកទាំងពីរ ពិតជាកំពុងតែមើលចិត្តថ្លើមគ្នាពិតប្រាកដមែន ដោយគ្រាន់តែបច្ចុប្បន្ននេះអ្នកទាំងពីរ មិនទាន់នឹងហ៊ានបើកបង្ហាញ ជាសាធារណៈ ព្រោះថាអាចមកពីពួកគេស្ថិតក្នុងការទាក់ទងគ្នាដំបូងៗក៏ថាបាន៕

សូមទស្សនាទិដ្ឋភាពខួបAum ខាងក្រោមនេះ៖ 

ទិដ្ឋភាពខួបAum
ទិដ្ឋភាពខួបAum
ទិដ្ឋភាពខួបAum
ទិដ្ឋភាពខួបAum
ទិដ្ឋភាពខួបAum
ទិដ្ឋភាពខួបAum
បុរសដែលល្បីថាគូស្នេហ៍​​ Aum
បុរសដែលល្បីថាគូស្នេហ៍​​ Aum
ទិដ្ឋភាពខួបAum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]