ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់តារាសម្តែងវ័យក្មេង ប្អូនស្រី ជី ឈិងលីន ដែលជាចៅស្រីបង្កើតរបស់តារាកំប្លែង នាយកុយ កាន់តែខ្លាំងឡើងមិនចាញ់តារារៀមច្បង ក្រោយនាងបានបង្ហាញសមត្ថភាព នៅក្នុងការសម្តែងរឿងភាគខ្មែរ «ផ្កាថ្ម»រួចមក។

ដោយសារតែសមត្ថភាព ដ៏ល្អរបស់ក្មេងស្រីរូបនេះ បានធ្វើឲ្យផលិតករជាច្រើនពេញចិត្ត និងស្រលាញ់ចំពោះទេពកោសល្យសម្តែង បានទាំងតួកាច និងស្លូត ហៅទៅថតរឿងភាគជាច្រើនទៀត គួរឲ្យកត់សម្គាល់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏កំពុងតែត្រៀមចេញរឿងមួយទៀត ដែលចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដោយនាងត្រូវដើរតួកូនភ្លោះមានចរិត២ផ្សេងគ្នាទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្មេងៗជាច្រើននាក់ បានចោមរោមអោប រាក់ទាក់ជាមួយនាងបង្ហាញនូវក្តីស្រលាញ់ បន្ទាប់ពីចេញពីថតនៅក្នុងសាលារៀនមួយកន្លែង។ សកម្មភាពមួយនេះបានធ្វើឲ្យតារាវ័យក្មេងរូបនេះ រំភើបចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាមានក្មេងៗជាច្រើនបែបនេះ ស្រលាញ់ និងគាំទ្រដល់រូបនាង។

តាមរយៈសកម្មភាពដែលបានបង្ហាញ អាចបញ្ជាក់ដែលថា តារាវ័យក្មេងរូបនេះពិតជាមានប្រជាប្រិយភាពខ្លាំង ត្រឹមមួយរយៈពេលដ៏ខ្លី ក្រោយនាងបានថតរឿងឲ្យផលិតកម្មហង្សមាសរួចមក៕

សូមទស្សនវីដេអូខាងក្រោមនេះ៖ 

ប្អូនស្រី ជី ឈិងលីន
ប្អូនស្រី ជី ឈិងលីន
ប្អូនស្រី ជី ឈិងលីន
ប្អូនស្រី ជី ឈិងលីន
មិនាតូច ត្រូវអ្នកគាំទ្រក្មេងៗបង្ហាញក្តីស្រលាញ់
មិនាតូច ត្រូវអ្នកគាំទ្រក្មេងៗបង្ហាញក្តីស្រលាញ់
មិនាតូច ត្រូវអ្នកគាំទ្រក្មេងៗបង្ហាញក្តីស្រលាញ់
មិនាតូច ត្រូវអ្នកគាំទ្រក្មេងៗបង្ហាញក្តីស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន